គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺពលរដ្ឋមានជីវភាពធូរធានិងរស់នៅសុខសាន្តក្រោមម្លប់នៃសន្តិភាព

សៀមរាប៖ លោកហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានជោគជ័យ។

បណ្តុះបណ្តាល ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ. បានសម្រេចសាងសង់នូវអគារសិក្សាថ្មីនៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

ជាមួយការរីកចម្រើននេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការសាទរចំពោះ សាកលវិទ្យាល័យអង្គរ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។ លោក វាយតម្លៃខ្ពស់ថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា សៀង ណាំ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *