«កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំ សង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកមាន មោទកភាពចំពោះខ្ញុំ ដូចខ្ញុំមាន មោទកភាពចំពោះអ្នក។ ខ្ញុំសឹងតែមិន ជឿថា ពេលនេះខ្ញុំអាចកាន់ទង់ជាតិ ចេញទៅប្រកួត វាគឺជាក្តីស្រមៃក្លាយជា ការពិត។ ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំ នៅតែជាខ្មែរ ហើយខ្ញុំដឹងថា នៅពេល ដែលខ្ញុំប្រកួតប្រជាជាតិទាំងមូល នឹង នៅជាមួយខ្ញុំជានិច្ច។»
នេះជាភាសាពោរពេញដោយមោទកភាព ក្នុងភាពជាខ្មែររបស់កីឡាការិនី ជឺជីតស៊ូ ខាន់ ចេសា ដែលជាកីឡាការិនីកូនកាត់ ម្នាក់ដែលបានខិតខំប្រឹងប្រែងនាំយក កិត្តិយសជូនជាតិជារឿយៗ។