ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែ ក្រោយកើតហេតុភ្លាមៗ កម្លាំង សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និង ឃាត់ខ្លួនជនសង្ស័យតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា បុរសដែល ឃាត់ខ្លួនបានឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ និង ដកហូតអាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និង គ្រាប់កាំភ្លើងមួយចំនួន។ សមត្ថកិច្ចបន្តថា បុរសខាងលើនេះបាន បើករថយន្តលុចស៊ីស570 ស្លាកលេខភ្នំពេញ 2AG-2222 ចូលហាងកាត់សក់យីហោ RHM ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់ បឹងត្របែក ខណ្ឌចំការមាន រាជធានី ភ្នំពេញ និងបានស្រែកឡូឡា គំរាម ប្រើប្រាស់អាវុធ គឺដោយសារតែ បុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចលឺពេកព្រោះរំខាន ភ្ញៀវដទៃដែលនៅក្បែរនោះ។
Related Posts
របាំងសាច់អួននិងរបាំងស្បៃមុងត្រូវបានកម្លាំងផ្នែកកំពង់ប្រាសាទសហការជាមួយសង្កាត់រួមនិងគណៈបញ្ជាការឯកភាពស្រុកជលគីរីធ្វើការបង្ក្រាបរុះរើបំផ្លាញចោលនៅនឹងកន្កែង
ខេត្តកំពង់ឆ្នាំង÷ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោរបាំងសាច់អួនចំនួន៥កន្លែងនិងរបាំងសាច់ស្បៃមុង១០កន្លែងនៅក្នុងភូមិសាស្ត្រស្រុកជល់គីរីនៅរដូវទឹកទន្លេកំពង់ឡើងហើយត្រីពងកូន នៅថ្ងៃទី២៩កក្កដា២០២៣នេះ។ លោក.ខៀវសុផានរិទ្ធ.នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលនិងបានចុះសហការជាមួយកម្លាំងគណ:បញ្ជាការស្រុកជលគីរីដោយប្រើប្រាស់កម្លាំង២២នាក់មធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់៥គ្រឿងនៅចំណុចក្លែងឆ្លុះស្រោងសន្ទៃភូមិក្បាលកន្លង់ ជំពាមថង្កូវក្នុងភូមិសាស្ត្រស្រុកជលគីរី.ខេត្តកំពង់ឆ្នាំង :។ លោក ខៀវសុផានរិទ្ធ បានអោយដឹងថាការចុះបង្ក្រាបខាងលើនេះបានសហការជាមួយកម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពរបស់ស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួន៥កន្លែងប្រវែង៣០០ម៉ែត្របង្គោល១០០ដើមលបលូសាច់អួន៥គ្រឿងនិងរបាំងស្បៃមុង១០កន្លែងប្រវែង៦០០ម៉ែត្របង្គោល១៥០ម៉ែត្រលូស្បៃមុង១២គ្រឿងចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទន្លេដែលក្រុមជនល្មើសធ្វើសកម្មភាពដាក់នៅរដូវត្រីពងកូន ។ តែទួសជាយ៉ាងណានៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងគេមិនដែលបានឃាត់ខ្លួនបានឡើងក្រុមជនល្មើសហាក់ដឹងខ្លួនមុនបានគេច ខ្លួនរហូត ។ លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទទេាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ៕
ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ
សៀមរាប៖ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដីឱ្យចេះស្រឡាញ់គោរពព្រះធរណីគង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា។ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីប្រណាំងទូកប្រពៃណីនេះ…
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
ខេត្តកំពង់ឆ្នាំង : វគ្គគបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ស្រុក និង ក្រុង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈាង បាក់…