កំពង់ធំ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានការសម្របសម្រួល ពីឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំង ជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាប បទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរ បានចុះបង្រ្កាប បទល្មើសដែលទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋអំពីករណីចោរចូលលួច នៅភូមិថ្លល់បែក ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ និងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យ
ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ និងបានចាប់យកវត្ថុ តាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចំណែកវត្ថុតាងបាន ប្រគល់ជូនម្ចាស់ដើមវិញ។