កម្លាំងអាវុធហត្ថស្រុកគូលែន ឃាត់ខ្លួនជនស្ស័យបួននាក់ ជាប់ពាក់ព័ន្ធរក្សាទុក និងចែកចាយគ្រឿងញៀន

ព្រះវិហារ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានចាតឪ្យកម្លាំង អ ហ គូលែន ០៦នាក់ រថយន្ត ០២គ្រឿង ដឹកនាំដោយ វ.ត្រី នួន ភារៈ មេបញ្ជាការ អ ហ គូលែន ចុះបង្ក្រាប ករណី រក្សាទុកចែកចាយ សារធាតុញៀនខុសច្បាប់ ចំណុចភូមិសាស្ត្រ ភូមិស្រយង់ត្បូង ភូមិស្រយង់ជើង ឃុំស្រយង់ ធ្វើការឃាត់មុខសញ្ញាសង្ស័យចំនួន ០៤នាក់់ ០១ ហួន បារាំង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់។ ០២ ខា ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់។
០៣ ឆាំ សីហា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់។
និងទី០៤.ពុត អ៊ួក ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់់ត្បូង ឃុំស្រយង់។
ដកហូតវត្ថុតាង បាន ម៉ូតូចំនួន ០៣គ្រឿង ម្សៅក្រាមព៌ណស ០៩កញ្ចប់ ទូរសព្ទដៃ ០៦គ្រឿង ប្រាក់រៀល ២៧០០០៛ នៅវេលាម៉ោង១៤.០០ថ្ងៃទី៣០.ខែមេសា.ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជូនជនសង្ស័យទាំង០៤នាក់ និង វត្ថុតាង.ម៉ូតូ.៣គ្រឿងម៉្សៅក្រាមពណ៌ស០៩កញ្ចប់.២.៥ក្រាម.ទូស័ព្ទដៃ០៦គ្រឿងប្រាក់រៀល២៧០០០រៀល ដែលពាក់ព័ន្ឋករណីរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី២៩.ខែមេសា. នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានបញ្ជូនទៅសាលាដំបូង ខេត្តព្រះវិហារតាមនីតិវិធី ៕ ដោយ សែម ឡុំ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *