ខេត្តកំពងឆ្នាំង៖ នៅថ្ងៃទី១៩កក្កដា២០២៣នេះលោក.វង្សឌីណាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់ផ្សារឆ្នាំងបានដឹកនាំក្រុមការងារនៅតែបន្តចុះណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ខានអោយយល់និងចេះគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងមានគ្នាសរុបចំនួន១០០នាក់។ លោក.វង្សឌីណា.អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ផ្សារឆ្នាំងបានជួបជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនសង្កាត់ផ្សារឆ្នាំងបានធ្វើការណែនាំពីរបៀបគូសសន្លឹកឆ្នោតជូនបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវដោយលោកវានមានប្រសាសន៍ថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូនទាំងអស់មានសារៈសំខាន់និងមានតម្លៃខ្លាំងណាស់សំរាប់ការជ្រើសរើសមេដឹកនាំដើម្បីការពារសន្តិភាពនិងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់បន្ថែមទៀត។ លោក.វង្សឌីណា.បានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល…