ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្មួញមានអំណាច

សៀមរាប.ត្រពាំបុរាណមួយដែលមានឈ្មោះថា (ត្រពាំងគ្រួស) បានកំពុងរងការបំផ្លាញក្រោមថ្វីដៃឈ្មួញដ៍មានឥទ្ធិពល តាមរយ:ជីកយកអាចម៍ដីលក់
ក្រោមហេតុផល ស្តុបទឹកដើម្បីប្រជាពលរដ្ឋ និងសួនកំសាន្តផ្សេងៗ។
ត្រពាំងបុរាណឈ្មោះត្រពាំងគ្រួស ដែលកំពុងរងការបំផ្លាញនេះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នឈ្មួញបានកំពុងដាក់គ្រឿងចក្រចូលជីកយកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រែង ដែលមើលទៅហាក់បីដូចជាក្រុម ពួកគេជាម្ចាស់ត្រពាំងបុរាណអីយ៉ាងចឹង។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើបានអោយ ដឹងថាត្រពាំ(គ្រួស)មួយនេះជាកេរតំណែលតាំងពីដូន តាមកម្លេះ ប៉ុន្តែពេលនេះបែរជាឃើញគ្រឿងចក្រចូលជីកកាយដឹកអាចម៍ដីចេញ យកទៅលក់ព្រោងព្រាត មិនដឹងថា អ្នកណាអោយជីក ឬពួកគេចង់បំបិទភស្តុ តាង បំផ្លាញទំរង់ដើមនៃត្រពាំង ហើយឃុបឃិតគ្នាហ៊ុពទ្ធ័យកធ្វើជាកម្មសិទ្ធិឬយ៉ាងណាទេ។


ក្រុមពលរដ្ឋខាងលើ បង្ហាញពីក្តីបារម្ភ ពីការបាត់បង់ត្រពាំងបុរាណ និងបាត់បង់អាយុជីវិត្តមនុស្សនិងសត្វ នៅរដូវវស្សា ព្រោះថាកន្លងទៅ ព្រោះតែការជីកស្រះត្រពាំងហើយគ្មានការគ្រប់គ្រងច្បាស់លាស់ បង្កអោយមនុស្សនិងសត្វបាត់បង់ជីវិត្តជាហូហែរ។ ពួកគាត់ (ពលរដ្ឋ)ស្នើសុំអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យ និងមានវិធានការលើករណីនេះ.។
ប្រជាពលរដ្ឋបញ្ជាក់ថា រាល់ត្រពាំង និងទីទួលបុរាណ អាជ្ញាធរតែងហាមឃាត់រាល់ការសាងសង់លំនៅដ្ឋាន។ ប៉ុន្តែនៅក្បែរត្រពាំងគ្រួស ត្រូវបានគេសាងសង់បូទិច និងជីកយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រែង តែអាជ្ញាធរពាក់ព័ន្ធ បែរជារក្សាភាពស្ងៀម ស្ងាត់បំផុតទៅវិញ ។
ជុំវិញការជីកដីត្រពាំងបុរាណខាងលើ អង្គភាពសៀមរាបធូដេ នៅមិនទាន់ទទួលបានការផ្តល់ព័ត៌ មានជាក់លាក់អំពីច្បាប់អនុញាតិរបស់មន្ត្រីជំនាញ ឬថៅកែគ្រឿងចក្រនៅឡើយទេ។ ប៉ុន្តែល្បីតៗគ្នាថាការជីកស្តារនេះក្រោមរូបភាពអភិវឌ្ឍន៍។ អង្គភាពយើងរងចាំឆ្លើយតប រាល់ម៉ោងធ្វើការ ចំពោះការប្រតិកម្ម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *