រយៈពេល៦ខែ សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន៨០ករណី ទម្ងន់សរុបចំនួន ១.៧២៦,៩៧ក្រាម

ខេត្តកំពង់ឆ្នាំង ៖ លោកវរៈសេនីយឯក ហ៊ុល វាសនា ស្នងការរងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពង់ឆ្នាំងអោយដឹងថារយៈពេល៦ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀន សរុបមានចំនួន ៨០ ករណី ក្នុងនោះកងរាជអាវុធហត្ថ បង្ក្រាបបានចំនួន០៥ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ស្រី ០១នាក់ និងដកហូតវត្ថុតាងរួមមាន…

ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមប្រធាន បទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា​ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ…

សមត្ថកិច្ចនគបាល ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ២ នាក់ ជាមួយថ្នាំញៀន៣៥ កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ គ្រឿងញៀន៣៥និងជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន ។ សេចក្តីរាយការណ៍ពីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ហ៊ុល វាសនា បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវាលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិសុបិន្ត, ឃុំ ពានី, ស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង…

អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមមូលនិធិ ប្រជាការពារដំបូង ចំនួន២០ លានរៀល ដើម្បីចូលរួមលើកទឹកចិត្ត កិច្ចការងារចលនា ស្ម័គ្រចិត្តកន្លងមក

ខេត្តកំពង់ឆ្នាំង៖ លោក សេងវិចិត្រ អភិបាលស្រុករលាប្អៀនបានមានប្រសាសន៍លើកឡើងថាប្រជាការពារបាននិងកំពង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ។ ថ្វីត្បិតកម្លាំងប្រជាការពារជាមន្រ្តីជាប់កិច្ចសន្យា គ្មានប្រាក់បៀវត្ស ប៉ុន្តែពួកគាត់បានជួយដល់ កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ។…

បុរសម្នាក់បានដើរជាន់ម៉ីន នៅក្នុងដីចំការរបស់ខ្លួនឯង ដែលបន្សល់ ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះដាច់ជើងម្ខាង និងរងរបួសពេញផ្ទៃមុខ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានដើរជាន់ម៉ីនដែលបន្សល់ពីសម័យសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជើងម្ខាងនិងបានរងរបួសពេញផ្ទៃមុខខណ:ដែលកំពង់ដើរបាញ់ស្មៅនៅក្នុងដីចំការរបស់ខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់ ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១៧នាទីព្រឹកថ្ងៃទី៩មិថុនា២០២៤នៅចំណុចដីចំការរបស់ជនរងគ្រោះចំណុច អូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា.ស្រុកវាលវែងខេត្តពោធិសាត់ ។ លោកវរះសេនីយ៍ទោ ជាប៉ារិស អធិការស្តីទីនគបាលស្រុកវាលវែងបានអោយដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី១០មិថុនា២០២៤នេះថាជនរងគ្រោះខាងលើមានឈ្មោះ.ស៊ុំសុខប៊ន.ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាកសិកធ្វើស្រែ.ចំការនិងបានស្នាក់នៅជាមួយម្តាយឈ្មោះ ប៉ាងស៊ីដេត.អាយុ៦២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ អធិការស្តីទីលោកវរៈសេនីយ៍ទោ ជាប៉ារិស.បានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅដីចំការចំណុចអូរកងឈ្លបដើម្បីបាញ់ថ្នាំសម្លាប់ស្មៅនៅក្នុងដីចំការរបស់ខ្លួនរហូតមកដល់កន្លែងកើតហេតុនិងបានជាន់គ្រាប់ម៉ីនដែលបន្សល់ពីសម័យសង្គ្រាមបណ្តាលអោយផ្ទុះដាច់ជើងខាងស្តាំនិងលើផ្ទៃមុខរងរបួសធ្ងន់ធ្ង។ អធិការស្តីទីស្រុកវាលវែងបានអោយដឹងថាក្រោយពេលកើតហេតុភ្លាមៗកម្លាំងប៉ុស្តិ៍រដ្ឋបាល.កម្កាំងអធិការ នគបាលស្រុក.កម្លាំងយោធាការពារព្រុំដែនកម្ពុជា.ថៃប្រចាំការនៅទីនោះនិងប្រជាពលរដ្ឋបានដឹកជញ្ជូនជនរងគ្រោះតាមរថយន្តមកាន់មណ្ឌល់សុខភាពស្រុកវាលវែងតែដោយស្ថានសភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងពេកក៍បញ្ជូនបន្តមកសង្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់។ សេចក្តីរាយការណ៍ពីអធិការនគបាលស្តីទីស្រុកវាលវែងបានអោយដឹងនៅរសៀលថ្ងៃទី១០មិថុនា ២០២៤នេះថាជនរងគ្រោះកំពង់ស្ថិតក្នុងការសង្គ្រោះបន្ទាន់ខណ:ជើងខាងស្តាំត្រូវដាច់ហើយភ្នែកទាំងសងខាងត្រូវខូចទៀតផងដែរ…

នគរបាលស្រុកទ្រាំង ឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀន២នាក់ បញ្ជូនចូលក្នុងទ្រុង

តាកែវ៖ ជនសង្ស័យចំនួន ២នាក់ត្រូវបានសមត្ថកិច្ចស្រុកទ្រាំង ធ្វើការឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ដោយឆែកឆេលើខ្លួនមានម៉្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ១កញ្ចប់ កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវីធីបន្ត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកទ្រាំង បានអោយដឹងថា ជនសង្ស័យទាំង២នាក់រួមមានឈ្មោះ សុំ ចន្ទ្រា ហៅត្នោត…

ក្មេងប្រុសពីរនាក់អាយុក្រោម១៨ឆ្នាំ ចេញកាប់យកម៉ូតូតាមដងផ្លូវ ត្រូវនគរបាលសៀមរាប ចាប់បាន កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត

សៀមរាប៖ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព ។ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅចំណុចស្ពានលេខ១០…

រយៈពេលមួយថ្ងៃ ប៉ូលីសស្រុកសំរោង បំបែកសំណុំរឿងករណី ឃាតកម្មគិតទុកជាមុន ឃាត់ខ្លួនជនសង្ស័យម្នាក់

តាកែវ៖ ជនសង្យ័យម្នាក់ ត្រូវបានប៉ូលីសស្រុកសំរោងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកកាំភ្លើងk59 បាញ់ជនរងគ្រោះចំនួន៧គ្រាប់ ហើយរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែ​មីនា​ ឆ្នាំ២០២៤ នៅវេលាម៉ោង១៩ នៅចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង​ ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនបង្កមានឈ្មោះ ឌឹត និមល…

មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បួននាក់ត្រូវបាន ប៉ូលីសខេត្តតាកែវឃាត់ខ្លួន

តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១ និង ៤៥នាទី។ដឹកនាំដោយពីលោក វរសេនីយ៍ឯក ចុល…

ប្រជាពលរដ្ឋមកពីឃុំខ្នាត និង សង្កាត់ទឹកវិល លើកគ្នាសុំឲ្យអាជ្ញាធរ ខេត្តសៀមរាប ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO)

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំខ្នាតស្រុកពួក និងសង្កាត់ទឹកវិលក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានលើកគ្នាមករដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្កៀលតំបន់ពួកគាត់រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប និងតំបន់ឃុំខ្នាតស្រុកពួក ចេញពីការគ្រប់គ្រងរបស់…