ពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវ: នគរបាល ជំនាន់ទី១៨ លើកទី២

នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបឆ្លងតាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី អស់រយៈពេល៤ខែ ដល់សិស្សនគរបាលទាំង ១៨៣នាក់នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបរួចមក ត្រូវបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា…

សាលាអន្តរជាតិរ៉ូយ៉ាល់ អាមេរិកកាំង ក្រុងសៀមរាប ប្រារព្ធពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា ដល់សិស្សពូកែ ប្រចាំឆ្នាំសិក្សាចាស់

ដើម្បីជាការលើកទឹកចិត្តនិងទទួលស្គាល់ចំពោះការសិក្សារបស់សិស្សសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ដែលស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំបើកបវសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និង ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិតបំណាច់ឆ្នាំសិក្សាចាស់ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ លោកមេភូមិ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងមានមាតាបិតាអាណាព្យាបាលសិស្សអញ្ជើញចូលរួមផងដែរ។ មានប្រសាសន៍លើកឡើងនាឱកាសនោះ លោក លី សុវណ្ណ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង…

ប្រទេសកម្ពុជា ចូលរួមក្នុងចលនាសកល ប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាមួយនឹង ព្រឹត្តិការណ៍ដើរ ដើម្បីបញ្ឈប់ អំពើជួញដូរ មនុស្សដ៏ធំបំផុត

ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស បានធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ ព្រឹត្តិការណ៍នេះត្រូវរៀបចំដោយអង្គការអេ២១ប្រចាំកម្ពុជា ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រដ្ឋបាលខេត្តសៀមរាប និង ការមានចូលរួម…

អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តព្រះព្រហ្មរ័ត្នទទួលបានបច្ច័យ ចំនួន៤៧លាន១៧ម៉ឺន៥ពាន់រៀល

អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើម ដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានប្រមូលបច្ច័យ សម្រាប់ធ្វើចង្ហាន់ព្រះសង្ឃ…

ក្មេងស្ទាវចំនួន៦នាក់ ដើរលេងដាច់យប់ មិនចូលផ្ទះត្រូវបាន សមត្ថកិច្ចនគរបាល ខេត្តតាកែវឃាត់ខ្លួន យកមកសួរនាំ រួចអប់រំណែនាំ និងអោយឳពុកម្ដាយ មកធានាយកកូន ត្រឡប់ទៅផ្ទះវិញ

តាកែវ៖ យុវជនចំនួន ៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្ដតាកែវ ធ្វើការឃាត់ខ្លួនយកមកសួរនាំ ក្រោយប្រទះឃើញពួកគេនាំគ្នាជិះម៉ូតូនៅលើផ្លូវខេត្ដលេខ២២ នៅចំនុចឃុំលាយបូរណ៍ ស្រុកត្រាំកក់វេលាម៉ោង ២ទៀបភ្លឺ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការសង្ស័យ ក្នុងពេលដែលកងកំលាំងកំពុងចុះល្បាត សមត្ថកិច្ចក៏ហៅអោយឈប់ តែក្រុមនេះបាននាំគ្នារត់គេចខ្លួនពីកំលាំងប៉ូលីស ។ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង…

ក្លឹបកីឡាបាល់ទះ រដ្ឋបាលខេត្តតាកែវ ចាប់ផ្ដើមបង្ហាញនៅសមាសភាព កូនក្រុមរបស់ខ្លួនហើយ មុនការប្រកួតកីឡាបាល់ទះ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

តាកែវ៖ ក្លឹបកីឡាបាល់ទះរដ្ឋបាលខេត្តតាកែវ ចាប់ផ្ដើមបង្ហាញនៅសមាសភាពកូនក្រុមរបស់ខ្លួនហើយ ក្នុងការប្រកួតមិត្តភាព ដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡាបាល់ទះអកសមុទ្រ កាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ។ ក្នុងការប្រកួតបាល់ទះមិត្តភាពនេះដែរ លោកឧត្ដមេសនីយ៍ទោ ម៉ែន លី…

ប្រធានគណៈកម្មការនទ្រទ្រង់សាលាបឋមសិក្សា វត្តរាជបូណ៍ អំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងមហាជនទូទៅ ជួយគាំទ្រសាលា ដើម្បីឲ្យមាន ការរីកចម្រើនទៅមុខទៀត

នៅក្នុងពិធីចែករង្វាន់ជូនសិស្សានុសិស្សដែលបានរៀនសូត្រពូកែនិងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្នុងក្រុងសៀមរាបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍បានមានប្រសាសន៍ថាកន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច ។ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ…

បិទសវនកម្ម នៅស្នងការដ្ឋាន នគរបាល ខេត្តតាកែវសម្រាប់ ការិយបរិច្ឆេទ ឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ រកឃើញកិច្ចការងារ ជំនាញមួយចំនួន ត្រូវបំពេញបន្ថែម ដើម្បីធ្វើអោយ អង្គភាពកាន់តែ មានភាពរឹងមាំនិងរីកចម្រើន

តាកែវ ៖ ថ្លែងនៅក្នុងពិធីបិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជំរុញអោយស្នងការដ្ឋានត្រូវបំពេញ រាល់កិច្ចការងារជំនាញដែលកំពុងមានកាខ្វះខាត និងត្រូវរៀបចំស្នើរសុំគ្រូបង្គោលមកធ្វើការបង្ហាត់បង្ហាញនៅការងារជំនាញដល់មន្ត្រីនគរបាលបន្ថែម ដើម្បីរក្សាអោយបាននូវតុល្យភាពការងារនៅក្នុងអង្គភាពអោយកាន់តែប្រសើឡើងជាបន្តរបន្ទាប់ ។…

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី  ជំរុញអោយកងកំលាំងនគរបាល ការពារនៅតាមគោលដៅ មណ្ឌលប្រឡង និងសម្រួលចរាចរណ៍ ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)

តាកែវ.លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ជំរុញអោយកងកំលាំងនគរបាលត្រៀមការពារនៅតាមគោលដៅមណ្ឌលប្រឡង និងសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់សិស្សានុសិស្សប្រឡងសញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប)នៅទូរទាំងខេត្ដតាកែវ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ។ការថ្លែងបែបនេះខណៈដែរលោកលោកឧត្ដមសេនីយ៍ទោ ម៉ែន លី អញ្ជើញដឹកនាំកងកម្លាំងនគរបាលបាលជាតិ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។      …

ការប្រលង មធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាបក្រោមវត្តមានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង…