អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តដាំកូនឈើ ចម្រុះប្រមាណជិត ១.០០០ដើម ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថាន ឱ្យមានភាពបៃតង នៅក្នុងមូលដ្ឋាន

សៀមរាប៖ ដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថានឱ្យមានភាពបៃតងពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតនៅក្នុងមូលដ្ឋានផងដែរនោះអាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបបានដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើមដោយដាំអមសងខាងផ្លូវចាប់ពីភូមិតាចករហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែបានមានប្រសាសន៍ថាដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះគឺ មានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម…

លោកជំទាវ ពុំ ចន្ទីនី បំផុសដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋជាពិសេសអតីតយុទ្ធជនចាប់ពីបុគ្គលម្នាក់ឡើងទៅត្រូវដាំដើមឈើទោះតិចក្តី ច្រើនក្តីម្នាក់មួយដើមក៏បានទោះដើមឈើយូរអង្វែងឬដើមផ្កាក៏ដោយ និងសូមកុំភ្លេចដាំដំណាបន្លែបង្កាជុំវិញលំនៅឋាន យកចិត្តទុកដាក់លើការអប់រំសុខភាព រក្សាការពារបរិស្ថានអនាម័យទើបនាំមកនូវសេរីសួស្តីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។ លោកជំទាវ ពុំ ចន្ទីនី បានបំផុសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ«រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង…

សរុបព្រឹត្តិការណ៍ភ្លើងឆេះព្រៃ ក្នុងអាងស្តុកទឹកសហគមន៍៧ភូមិ និងសកម្មភាព នៃការពន្លត់ភ្លើង

អ៊ុក ផ្លុង សៀមរាប ÷ អាងស្តុកទឹក៧ភូមិ ដែលស្ថិតនៅក្នុងភូមិព្រែក អង្គរថ្មី ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ អាងស្តុកទឹកខាងលើនេះត្រូវបានភ្លើងឆេះដោយ យថាហេតុកាលពីល្ងាចថ្ងៃអាទិត្យ ទី ២៦ ខែ ឧសភា…

បច្ចុប្បន្នភាព លោក ម៉ូវជា អភិបាល រងស្រុក ជីក្រែងដឹកនាំកម្លាំងពន្លត់ភ្លើងឆេះព្រៃ នៅក្នុងអាងស្តុកទឹកសហគមន៍៧ភូមិ ស្ថិតក្នុងភូមិព្រៃអង្គរថ្មី ឃុំអន្លង់សំណរស្រុកជីក្រែង គិតត្រឹមថ្ងៃព្រហស្បតិ៍

អ៊ុក ផ្លុង សៀមរាប=អាងស្តុកទឹកសហគមន៍៧ភូមិ ស្ថិតនៅក្នុងភូមិព្រៃ អង្គរថ្មី ឃុំ អន្លង់សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ អាងទឹកនេះ មានទំហំប្រមាណជាង ៣០០ ហិចតា ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋចំនួន ៧ភូមិ ស្រោចស្រពដំណាំស្រូវប្រាំង។ ព្រៃឈើដែលជាជម្រកសត្វចម្រុះក្នុងអាងទឹកនេះត្រូវបានភ្លើងឆេះ យ៉ាង…

លោក ម៉ូវ ជា អភិបាល រង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិ

អ៊ុក ផ្លុង សៀមរាប = លោក ម៉ូវ ជា អភិបាលរង ស្រុក ជា ក្រែងនៅថ្ងៃ ពុធ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤បានចូលរួម និងដឹកនាំកម្លាំង ចុះ…

ពលរដ្ឋចោទថា៖ មានឈ្មួញកំពុង បូមខ្សាច់លក់ និងចាក់ដីលុបស្ទឹងបុរាណ អាជ្ញាធរមូលដ្ឋានប្រាប់ថា និងចុះទៅពិនិត្យ បើមានរឿងបែបនេះមែន

ខេត្តសៀមរាប៖ ឈ្មួញ បូមខ្សាច់ លក់ ដុះស្លែ ដែលជាអ្នកលុបស្ទឹងស្ងួតនោះ ឈ្មោះ អេង យីប អាយុប្រហែលជាង៣០ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែល ត្រូវ…

ក្រសួងបរិស្ថាន ប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី​ ប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​…

សមត្ថកិច្ចចំរុះខេត្តចុះពិនិត្យវាស់វែងដី តំបន់បីដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូកសរុបចំនួន១៤៤ហិចតា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការជនល្មើសតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង÷ ក្នុងរយះមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់ ៣ ដែលជាដីព្រៃលិចទឹកទុកសម្រាប់ប្រើប្រាស់គ្រប់យ៉ាង ដែលត្រូវជនល្មើសលួចចូលរុករានទន្ទ្រានឈូសឆាយភ្ជួររាស់យកមកធ្វើជាកម្មសិទ្ធសរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធពីក្រោយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបាននិយាយតាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលក្រុមជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយ…

ប្រជាពលរដ្ឋឃុំល្វែងឫស្សីកំពុងតែព្រួយបារម្ភពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដែល សេសសល់នៅចំណុចត្រពាំងក្ដៀងក្រោយពីពួកគាត់ទទួលដំណឹងថាត្រាក់ទ័រដែលរឹបអូសប៉ុន្មានថ្ងៃមុនត្រូវបានសម្របសម្រួលយកមកវិញ

សៀមរាប÷ ប្រជាពលរដ្ឋ នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដុះលើដីរដ្ឋសេសសល់នៅចំណុច ត្រពាំងក្តៀង ភូមិរូងថ្មី ឃុំ ស្រុក ខេត្ត ខាងលើ។ ក្រោយពីដីព្រៃចំណុចនេះមានត្រាក់ទ័រចូលឈូសឆាយក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាលោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែងជាអ្នកបំពាននៅលើដីព្រៃចំណុចនេះ។…

មន្ត្រីបរិស្ថាន ឈ្មោះ ជួប រងការចោតថា បានរំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

សៀមរាប÷ ព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច បានថតវិដេអូមួយនិងបានថ្លែងថា មានមនុស្សប្រាំនាក់បានចូលមកភ្ជួរ ចូលមកលើដីដែលលោកតាបានដាំកូនធ្នង់ លោកតាសូមផ្ញើរជូនក្រសួងបរិស្ថានជួយមើលផង ពួកគេទាំងប្រាំនាក់ជាកូនចៅរបស់សហគមន៍ ពួកគេមិនគួរមករុករានកន្លែងដែលលោកតាបានថែរក្សាការពារ។ លោកតា បញ្ជាក់ថាទីតាំងនេះពីមុនមកជាដីព្រៃ លោកតាបានការពារតែមិនឈ្នះ ដោយសារមានមន្ត្រីបរិស្ថានមួយរូបឈ្មោះ ជួប បានចេញមកកាងអោយប្រជាពលរដ្ឋគាត់ភ្ជួរថាជាដីរបស់លោក ជួប ណឹងឯងខាងមន្ត្រីបរិស្ថាន លោកតាខំយកកូនធ្នង់មកដាំដើម្បីឃាំងធ្វើព្រំតែពេលនេះពួកគេបានភ្ជួរទាំងកូនឈើលោកតាបានដាំអស់ទៅទៀត។ យោងតាម facebook…