តាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរី ក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាតំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ជាប់ចោទពីបទប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ សមត្ថកិច្ចនគរបាលស្រុកអង្គរបូរី បានអោយដឹងថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី នគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់) និងឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។ តាកែវ
Related Posts
កម្លាំងប៉ូលីសប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀនជាច្រើនកញ្ចប់
តាកែវ៖ បទបញ្ជាពី លោក ស្នងការ និងមានការសម្របសម្រួល ដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងទទួលផែន បទល្មើសគ្រឿងញៀនដឹកនាំលោកវរសេនីយ៍ទោ សុខ សង្ហា ប្រធានការិយាល័យបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបទីតាំងនៅចំណុចក្នុងភូមិព្រៃជួរ…
ថ្នាក់ដឹកនាំសាសនាឥស្លាម ខេត្តសៀមរាបរៀបចំអបអរសាទរ ថ្ងៃបិទបញ្ចប់ការបួស រ៉ម៉ាឌន និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី (បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម)
សៀមរាប៖ ក្នុងឱកាសថ្ងៃបិទបញ្ចប់ជាស្ថាពរនៃការបួសរ៉ម៉ាឌនប្រកបដោយជោជ័យនិងអបអរសាទររីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី(បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) ឆ្នាំ១៤៤៥មូហាំម៉ាត់សករាជត្រូវនិងថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ របស់បងប្អូនដែលជាម៉ូស្លីមកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរនោះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គីដោយបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលសាសនិកឥស្លាម រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបប្រមាណជិត៣០០នាក់ចូលរួម នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម…
សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងសុីសងមាន់អនឡាញនិងបៀរយ៉ាងអណាធិបតេយ្យនៅស្រុកគូលែន
ព្រះវិហារ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយជំនាញនគរបាលព្រហ្មទណ្ឌស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង ដឹកនាំដោយលោកវិរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការសម្របសម្រួលរបស់លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅផ្ទះឈ្មោះឆន ផាយ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ…