កុដិថ្មី១ខ្នងនៅក្មុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាបដែលមានកម្ពស់២ជាន់ទំហំ៣៣ម៉ែត្រគុណនិង១៧ម៉ែត្រមានចំនួន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅ ដែលផ្តួច ផ្តើមនិងចូលរួមកសាងឡើងដោយព្រះគ្រូចៅអធិការវត្តអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនិងសប្បុរសជនក្នុងនិងក្រៅប្រទេសចូលរួមផងដែរនោះ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរនិងធ្វើបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះក្រោមព្រះវត្តមាននិមន្តជាអធិបតីពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌។ ព្រះសាសនសត្ថាកេសវណ្ណោ តង់ តន ព្រះគ្រូវិមលប្បញ្ញា ព្រះបាឡាត់គុណខេត្តសៀមរាបនិង ជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិកាឱ្យដឹងថា សមិទ្ធផលដែលព្រះសង្ឃទទួលបានកុដិថ្មី១ខ្នងដែលបានសាងសង់ទុកសម្រាប់ព្រះសង្ឃគង់នៅនាពេលនេះជាគំនិតផ្តួចផ្តើមកសាងឡើងដោយឧបាសក តង់ ទឿមហើយមានការចូលរួម ជាមួយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិង ឯកឧត្តម លោកជំទាវ ជាសប្បុរសជនក្នុងនិងក្រៅប្រទេសបានចូលរួមសទ្ធាដ៏ជ្រះថ្លា ផងដែរនោះគឺបានរួចរាល់ជាស្ថាពរ ដោយកុដិនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ ២០១៧ ដែលគិតជាទឹកប្រាក់អស់ប្រមាណហើយត្រូវបានចំណាយថវិការអស់ចំនួន៥៣៣,៣៦៣ដុល្លារអាមេរិក ។ ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិការបន្ថែមទៀតថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ។ មានសង្ឃដីការនៅក្នុងឱកាសនោះដែរសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីការថាកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលកុដិថ្មីនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជាហើយក៍ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។ សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បាន មានសង្ឃដីកាបន្តថាការសាបព្រោះពុទ្ធឱវាទ គឺដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម បានសំណូមពរដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។ លើសពីនេះសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បានក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀនក្នុងពុទ្ធសាសនា ហើយត្រូវ អប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍ផងដែរ៕
Related Posts
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់នៅវិទ្យាល័យគោកដូងនៃស្រុកអង្គរជុំ
សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើពីធីបំពាក់កន្សែង ជូនដល់យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យគោកដូងក្នុងស្រុកអង្គរជុំ ចំនួន ៥០រូបដែលបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋម ហើយពិធីនេះដែរគឺប្រារព្ធធ្វើនៅក្នុងវិទ្យាល័យគោកដូង ដែលស្ថិតក្រោមអធិបតីភាពរបស់ លោក ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នារសៀលថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០២៣។ លោក ក្រុស សារ៉ាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌…
អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន រួមនឹងមន្រ្តីពាក់ព័ន្ធ បង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ ផលប៉ះពាល់ នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋឲ្យបានខ្លាំក្លា
តាកែវ ៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋ រួមនឹងយុវជន ឲ្យបានខ្លាំងក្លា និងផុលផុសថែមទៀត ដើម្បីអោយពួកគាត់បានយល់ដឹងពីច្បាប់ នឹងរួមគ្នា បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ…
រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុក យាំងផ្យង់ ខេត្ត ក្យង់គីដូ ចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព ដោយផ្តោតសំខាន់ លើការបញ្ជូនពលករ ទៅធ្វើការនៅប្រទេសកូរ៉េ
កំពង់ឆ្នាំង៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងស្រុក យាំផ្សង់ខេត្ត ក្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងលើវិស័យកសិកម្ម ពោលគឺផ្តោតសំខាន់លើការបញ្ជូនពលករ…