អភិបាលខេត្តពោធិសាត់ លោក ខូយរីដាបានដឹកនាំកម្លាំង ចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើការជួសជុល ផ្លូវអោយចរាចរណ៍ឡើងរវិញហើយ ក្រោយច្រោះស្រុតបាក់ដោយសារគ្រោះធម្មជាតិ

ខេត្តពោធិសាត់៖ អភិបាលខេត្តពោធិ៍សាត់លោកខូយរីដាបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ១០ត្រូវបានធ្វើការជួសជុលសម្រួលផ្លូវអោយធ្វើកាចរាចរណ៍ឡើងរវិញហើយនៅព្រឹកថ្ងៃនេះក្រោយច្រោះស្រុតបាក់ដោយសារគ្រោះធម្មជាតុិ

សេចក្តីរាយការណ៍បានអោយដឹងថាកំណាត់ផ្លូវជាតិលេខ១០ដែលចន្លោះពីឃុំប្រម៉ោយ ទៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុល កែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកធាងឡេងអភិបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង២និង៤៤នាទីរសៀលថ្ងៃទី២៧កក្កដា២០២៤នេះថាលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ១០ ដែលបានរងការបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វើអោយផ្លូវចាប់ពីចំណុចលើភ្នំែចន្លោះពីឃុំប្រមោយ ទឮទៅឃុំអូរសោមរួមជាមួយក្រុមបច្ចេកទេសរបស់លនរុមហ៊ុនធ្វើផ្លូវ។

អភិបាលស្រុកវាលវែងបានអោយដឹងទៀតថាមកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើការជួសជុលកែសម្រួលនិងបានអនុញ្ញាតឱ្យអោយរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ទៅវិញទៅមកជាបណ្ដោះអាសន្នហើយ កុំបារម្ភនិងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ។

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ទៅឃុំអូរសោម នៃស្រុកវាលវែង ដែលបង្កឱ្យកកស្ទះការរធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។

ពាក់ព័ន្ធករណីខាងលើនេះដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាបើៗគ្នាបណ្តាលឱ្យផ្លូវខាងលើបាក់ស្រុតដីនៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះតែម្តង ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *