រថយន្តមួយគ្រឿង បើកបរប្ដូរគន្លងផ្លូវ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុក ម៉ូតូមួយគ្រឿង បង្កអោយមនុស្ស បាក់ជើង២នាក់

ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងបត់ឆ្វេងប្ដូរគន្លងផ្លូវមិនប្រុងប្រយ័ត្ន បានបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យភាគីម៉ូតូ២នាក់រងរបួយធ្ងន់បាក់ជើងទាំង២ នាក់ តែម្តង។

ហេតុការនេះនៅម៉ោងប្រមាណ៨និង៤១នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចវិទ្យាស្ថានប៉ូលីណូលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ៥៨-៥៩ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សាក្សីដែលមើលឃើញហេតុការណ៍ខាងលើនេះឲ្យដឹងថានៅម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿងម៉ាក HIGHLANDER  ពណ៌ប៉ៃតង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចបានបត់ឆ្វេង ខណៈនោះបានបុកជាមួយម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមានមនុស្ស២នាក់ របួសធ្ងន់បាក់ជើង ពេលបុករួចហើយរថយន្តបង្កព្យាយាមបើករត់ ប៉ុន្តែត្រួវសមត្ថកិច្ចស្រុកកំពង់ត្រឡាចឃាត់ចាប់បាន។ មួយសន្ទុះក្រោយមកឃើញមានរថយន្តពេទ្យដឹកជនរងគ្រោះទាំង២នាក់យកទៅព្យាបាល។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី  កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានអោយដឹងថា រថយន្តបង្កម៉ាក TOYOTA HIGHLANDERមួយគ្រឿង  ពណ៌ប៉ៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ 2AR-6753 អ្នកបើកបរឈ្មោះ យ៉េង ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលកើតហេតុ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរលើកន្លងផ្លូវខាងកើតពីខាងត្បូង ឆ្ពោះទិសខាងជើង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងប្ដូរគន្លងផ្លូវមិនប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់1k-0664 អ្នកបើកបរឈ្មោះ យឹម ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ  ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហ៊ាន គឹមទ្បាយ ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បើកបរលើគន្លងផ្លូវខាងកើត ពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របពីគ្នា បណ្ដាលអោយរបួសមនុស្សទាំង២នាក់រងរបួសធ្ងន់បាក់ជើងទាំងនាក់និងខូចម៉ូតូ១គ្រឿង (ស្រាល) , ខូចរថយន្ត១ គ្រឿង(ស្រាល)។

ដោយឡែកអ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកការរិយាល័យចរាចរណ៍ផ្លូវគោកខេត្តក៍សាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី វត្ថុតាងរថយន្តនិងម៉ូតូនាំយកមករក្សាទុកនៅកន្លែងអធិការនគបាលស្រុកំពង់ត្រឡាច៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *