ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង បានទទួលការអនុញ្ញាត ឲ្យបង្កបង្កើនផលស្រូវ លើដីតំបន់៣ មួយរដូវទៀត តែហាមទន្ទ្រានដីព្រៃ ដែលនៅសេសសល់ សូម្បីដើមឈើមួយដើម

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តបតាមចំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ និងដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាត ឱ្យបងប្អូន ចូលបង្កបង្កើនផលលើដីតំបន់៣ មួយរដូវកាលទៀត។

នេះជាប្រសាសន៍របស់ឯកឧត្តមនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីលោកជំទាវ កែ ចាន់មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងម្លាំង និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានមានប្រសាសន៍ទៀតថា កាលពីមុនបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ភាគច្រើនគឺប្រកបមុខរបរនេសាទត្រី ប៉ុន្តែ ក្រោយមកផលនេសាទបានធ្លាក់ចុះ បងប្អូនបានងាកមកកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែវិញម្តង ដូច្នេះហើយ មន្ទីរ ក្រសួងពាក់ព័ន្ធ ដែលមានភារកិច្ចការពារព្រៃលិចទឹក បានអនុវត្ត តួនាទីរបស់ខ្លួន ក្នុងនោះមានទាំងអាជ្ញាធរដែនដីផងដែរ។

បើដូច្នេះហើយ មុននឹងខឹង រាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្រុក ត្រូវ យល់ចិត្តពួកគាត់ផង ពួកគាត់មានអំរែកធ្ងន់ច្រើន បងប្អូនមួយគ្រួសារមានអម្រែកតែគ្រួសារ ចុះទម្រាប់ថ្នាក់ស្រុក ថ្នាក់ខេត្ត ប្រមុខរាជរដ្ឋាភិបាលគឺមានអម្រែកច្រើនណាស់សូមមេត្តាយោគយល់ពួកគាត់ផង ។

ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋចូលទៅកាប់រុករានទន្ទ្រានយកដីព្រៃលិចទឹក គឺពុំមែនកាប់នឹងដៃរទេសុទ្ធសឹងតែប្រើគ្រឿងចក្រ ដើម្បីបានដីទាំងនោះមកបង្ករបង្កើនផល។

ថ្ងៃនេះប្រសិនបើមិនមានការយកចិត្តទុកដាក់ ពីរអាជ្ញាធរឃុំ ស្រុក ខេត្ត ទេម្លេះសម ពុំមានវត្តមានរបស់ឯកឧត្តមចូលមកជួបសំណេះសំណាល ជាមួយបងប្អូនដែរ  ព្រោះរឿងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានដឹងដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុនហើយបានចាត់ឲ្យឯកឧត្តមមកថ្ងៃនេះដើម្បីសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ដេចមានមនោសញ្ចេតនា យកចិត្តទុកដាក់ចំពោះបងប្អូនខ្លាំងណាស់។

ឯកឧត្តមបានបញ្ជាក់ថាបើបងប្អូនពិតជាចង់បង្កើនផលលើដីតំបន់៣ ដែលធ្លាប់ធ្វើពីមុនមកមែន ត្រូវមកដាក់ពាក្យស្នើសុំនៅសាលាឃុំ ហើយធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវច្បាស់លាស់ មិនអាចមួយរដូវហើយ ថែមមួយរដូវទៀតនោះទេ។ 

ក្នុងនោះឯកឧត្តម សំណូមពរ បងប្អូនប្រជាពលរដ្ឋកុំបន្ត រុករានទន្ទ្រានយកដីព្រៃដែលនៅសេសសល់ សូម្បីដើមឈើ១ដើម។

ជាមួយគ្នានេះអាជ្ញាធរខេត្ត ស្រុក ឃុំ ទៅយកចិត្តទឹកដាក់បងប្អូនប្រជាពលរដ្ឋពិតប្រាកដ ហាមរំហូរចូលពីខេត្តដទៃ មកទន្ទ្រានយកដីបន្តទៀត៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *