នៅល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤នេះព្រះគ្រូចៅអធិការវត្តកេសរារាមក្រុងសៀមរាបខេត្តសៀមរាប រួមជាមួយអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និង ពិធីបុណ្យ អាសាឡ្ហបូជា គឺដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធ ដោយមានការរៀបចំជាក្បួនដើម្បីដើរដង្ហែរបុណ្យអាសាឡ្ហបូជា តាមដងផ្លូវផងដែរ។ ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តកេសរារាម បានមានសង្ឃដីកាថាការរៀបចំប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និង ពិធីបុណ្យ អាសាឡ្ហបូជានាពេលនេះគឺចង់បង្ហាញអំពី ទឹកចិត្តដ៏ល្អ និងជាគំរូ ដល់ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ ព្រះពុទ្ធ សាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងសាសនា និងដើម្បីលើកកម្ពស់សាសនាព្រះពុទ្ធឱ្យបានរីកចម្រើនខ្លាំងក្លា តាមព្រះពុទ្ធឱវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនាជារបស់រដ្ឋ និងដើម្បីជាលំអានសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយរបស់យើងបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីគុណតម្លៃ នៃព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ព្រះវិបុលសត្ថា រី សាត ព្រះ បានមានសង្ឃដីកាថា បណ្តាថ្ងៃបូជាទាំងអស់ អាសាឡ្ហបូជា គឺជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាហើយទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំគឺនៅរៀងរាល់ថ្ងៃ ១៥កើត ខែអាសាឍ ។ ព្រះវិបុលសត្ថា រី សាត បានមានសង្ឃបន្តថាពិធីបុណ្យ អាសាឡ្ហបូជា គឺដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធដែលរួមមាន៖ ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ. ព្រះអង្គទ្រង់ចេញសាងព្រះផ្នួស. ព្រះអង្គ ទ្រង់សម្តែងព្រះធម៌ដំបូង ហៅថាបឋមទេសនា .ព្រះអង្គទ្រង់ស្ថាបនាព្រះសង្ឃ.ព្រអង្គទ្រង់សម្តែងយមកប្បាដិហារ្យ ឬ សម្តែង ឬទ្ធិ ។ ហើយហេតុទាំង៥ខាងលើនេះ គឺសុទ្ធតែកើតឡើងនៅក្នុងថ្ងៃ ១៥ កើត ខែអាសាឍទាំងអស់ផងដែរ ។ ហេតុដូចនេះហើយ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជាគឺការបូជាដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើនភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀតផងដែរ ។ ព្រះគ្រូចៅអធិការវត្តកេសរារាម ក៍បានមានសង្ឃដីកាបញ្ជាក់បន្ថែមឲ្យដឹងទៀតអំពីបុណ្យចូលព្រះវស្សាគឺពិធីបុណ្យដ៏មានសារៈសំខាន់មួយក្នុងព្រះពុទ្ធសាសនា គឺជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ គិតតាមចន្ទគតិ ដែលទំនៀមទំលាប់នេះ គឺបានជាប់ជាប្រពៃណីប្រតិបត្តិរហូតមក ហើយទាំងព្រះមហាក្សត្រ និងរាស្ត្រសាមញ្ញទូទៅ តែងទំនុកបម្រុងគ្រឿងបរិក្ខាបូជាផ្សេងៗចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបានអានិសង្សដល់ជាតិមុខ។ ព្រះវិបុលសត្ថា រី សាត បានមានសង្ឃដីកា បន្តថា ថ្ងៃចូលព្រះវស្សាដែលមានថេរវេលា៣ខែនោះគឺតាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដងផងដែរ ៕
Related Posts
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ខេត្តសៀមរាប នៅរសៀល ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…
ឯកឧត្តម ខូយ រីដានិងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់កុដិ ប្រតិស្ឋានដើមពោធិ៍ និងសមិទ្ធិផលនានាវត្តសុភីរាម ហៅវត្តបន្ទាយត្រោក
ខេត្តពោធិសាត់៖ កុដ្ឋ ប្រតិស្ឋានដើមពោធិ៍ព្រឹក ពុទ្ធាភិសេកព្រះពុទ្ធរូបនិងសមិទ្ធិផលនានា ដែលមានតម្លៃជាង៤៥ម៉ឺនដុល្លាអាមេរិក វត្តសុភី ហៅវត្តបន្ទាយត្រោក ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទើបតែកសាងបានរួចរាល់នោះ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់និងលោកជំទាវ អាំង សុជាតា លោកឧកញ៉ា ភូ…
មន្ទីរសុខាភិបាលខេត្ដតាកែវ៖ ជម្រុញអោយ គណៈគ្រូពេទ្យ ដែលជាសមាជិក ចូលខ្លួនពង្រឹងលើក្រមសីលធម៍ និងការព្យាបាល អោយកាន់តែមានគុណភាព ច្បាស់លាស់ដល់អ្នកជំងឺ និងបន្តរអជ្ញាប័ណ្ណរបស់ខ្លួន អោយបានត្រឹមត្រូវទៅតាមច្បាប់
តាកែវ៖ ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រនិងសល្យសាស្ត្រលើកទី ១៣ ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ញា ស៊ីថាន ប្រធានមន្ទីរសុខាភិបាលខេត្ដតាកែវស្ដីទី បានជម្រុញដល់គណៈគ្រូពេទ្យចុះពិនិត្យ អោយលម្អិតនៅតាមគ្លីនិកសម្រាកព្យាបាល ដែលមានក្នុងខេត្តតាកែវ ចំនួន ៤១កន្លែង ទៅលើការផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ និងពិនិត្យអោយបានម៉ត់ចុតចំពោះគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ពិតប្រាកដនៅតាមគ្លីនិក…