នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្តដើម្បីប្រើប្រាស់និងថែរក្សាសុខភាពរបស់កុមារជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ។ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លែងលាងដៃ សម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតរជោ ហ៊ុនសែនគ្រួស ដែលបានសាងសង់ រួចនិងប្រគល់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយប្រតិភូកាកបាទក្រហមកូរ៉េដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យា ល័យសម្តេចតេជោ ហ៊ុន សែនគ្រួស ពិសេសក្នុងទឹកដីនៃខេត្តសៀមរាបក្នុងកំឡុងដើមឆ្នាំ២០២៤កន្លងមក។ លោកជំទាវ សុខ ណារ៉ូ បានមានប្រសាសន៍បន្តថា ការសាងសង់កន្លែងលាងដៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគាត់បាន ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាផងដែរ។ តាមរយៈការផ្ដល់កន្លែងលាងសម្អាតដៃនេះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍ជម្រុញឲ្យសិស្សានុសិស្សទាំងអស់ឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ ហើយការលាងដៃគឺជា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដែលអាចកម្ចាត់បានជំងឺចម្លងផ្នែកខាងក្រៅ និងធ្វើឱ្យជំងឺមួយចំនួនអសកម្ម ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូ គឺដើម្បីកម្ចាត់មេរោគនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អប្រសើរជៀសផុតពីការរាតត្បាតជំងឺជាសកល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សអស់គ្នាត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថានសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាពត្រូវរួបរួមគ្នាដើម្បីរួមចំណែកការពារបរិស្ថាននិងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកន្លែងទុកដាក់សម្រាម ហើយជាពិសេសសូមសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ផងដែរ។ សូមបញ្ជាក់ថាកន្លែងលាងដៃដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្ត គឺសាងសង់សង់នៅលើទីធ្លាសាលារៀន ដែលមានទំហំបណ្តយ៤ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្ពស់ពីដីដល់តម្តល់ធុងទឹកប្រវែង៥ម៉ែត្រដែលចំណាយថវិកាអស់ចំនួន ២.០៩០ ដុល្លារអាមេរិក ៕
Related Posts
លោក លី សុភា ថ្លែងថាការបិទផ្សាយជាសាធារណ:ឯកសារនៃការវិនិច្ឆ័យដីមានលក្ខណ:ប្រព័ន្ធមានសារ:សំខាន់សម្រាប់ម្ចាស់ដីទៅពិនិត្យ
កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសាមគ្គឺមានជ័យនៃខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣។…
កាត់ដីក្រៅដែនបរិស្ថាន ៥១ហិចតាឲ្យប្រជាពលរដ្ឋ ២៦ គ្រួសារ តែបែជាមានមន្ត្រីម្នាក់សុំដី១,៥០ហិចតាឱ្យមេ ប្រជាពលរដ្ឋប្រកាន់ តែមន្ត្រីរូបនោះប្រកែក
ខេត្តកំពង់ឆ្នាំង៖ ប្ររជាពលរដ្ឋមួយក្រុមដែលមានគ្នា៦ នាក់តំណាងឲ្យប្រជាពលរដ្ឋ ២៦ គ្រួសាររស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង កាលពីថ្ងៃទី១១ ខែសីហា បានផ្ដល់កិច្ចសម្ភាសន៍នៅលើដីពួកគាត់ប្រាប់ក្រុមអ្នកយកព័ត៌មានថា កន្លងមកក្រុមការងារចម្រុះថ្នាក់ស្រុកនិងថ្នាក់ខេត្តបានចុះមកវាស់វែងនឹងធ្វើឯកសារកាត់ឆ្វាលដីអោយមកពួកគាត់ចំនួន ៥១ ហិចតាដែលនៅក្រៅដែនបរិស្ថាន និងក្រៅគម្របដីព្រៃរបស់រដ្ឋឆ្នាំ២០០២ នៅចំណុចត្រពាំងតាត្រាវ ក្នុងឃុំត្រងិល ជាប់ព្រំប្រទល់ឃុំពោធិ៍ ស្រុកកំពង់លែងបានប្រគល់មកឲ្យពួកគាត់កាន់កាប់អាស្រ័យផលវិញ ព្រោះដីចំ ណុចនេះពួកគាត់បានកាន់កាប់អាស្រ័…
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ធ្វើយុទ្ធនាការផ្សព្វផ្សាយមុនបុណ្យភ្ជុំបិណ្ឌស្តីពីការចូលរួមលើក កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបរិយាប័ន្ននៅកម្ពុជា
ពោធិសាត់៖ ដោយមានកិច្ចចង្អុលការនិងយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋនោះឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បានចាត់ក្រុមការងារដឹកនាំដោយលោក ទេព រ៉ុម នាយករងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ត្រីនគរ បាលដឹកនាំដោយលោកវរសេនីយ៍ទោ ឃន សុខា នាយរងការិយាល័យចរាចរណ៍ផ្លូវ គោកតំណាងលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តនិងយុវជនស្ម័គ្រចិត្តកាកបាទ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយមុនបុណ្យភ្ជុំបិណ្ឌស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក…