ពលរដ្ឋ៤គ្រួសារ ១០ នាក់ពុលសត្វត្រីកំពត កំពុងត្រូវក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងកំពង់ ធ្វើការសង្គ្រោះបន្ទាន់

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋ៤គ្រួសារស្មើ១០នាក់ពុលសត្វត្រីកំពត គ្រាដែលពួគគាត់ទិញពីផ្សារយកមកផ្ទះដើម្បីចំអិតបំពងហូប កំពុងត្រូវក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងកំពុងធ្វើការសង្គ្រោះបន្ទាន់ ករណីនេះនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤នៅចំណុច ភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

លោក.ហ៊ុនចន្ថា អាយុ៥៧ឆ្នាំបានរៀបរាប់ឲ្យដឹងថានៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ក្នុងមន្ទីរ ពេទ្យខេត្តនេះថាករណីខាងលើនេះបានកើតឡើងនៅ វេលាម៉ោង៤និង៥ នាទីថ្ងៃទី៤ កក្កដា ២០២៤ លោកនិងប្រពន្ធ បានទៅផ្សារលើទិញត្រីកំពតចំនួន១គីឡូកន្លះ ពីអ្នកលក់ម្នាក់ដែលមិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន វ័យប្រហែល៦៥ឆ្នាំ លក់នៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង ហើយបានទិញបន្លែរួមមាន(សាឡាត់ស្រួយ ត្រសក់ និង ជីគ្រប់មុខ ) នៅតូបផ្សេងមួយទៀតក្បែរនោះ  ហើយបានយកទៅផ្ទះដើម្បីបំពងហូបជួបជុំប្រពន្ធកូន កូនប្រសារ និងចៅ ៗនៅផ្ទះមានសមាជិកចំនួន១០នាក់ ។

លោក.ហ៊ុនចន្ថា.បានរៀបរាប់អោយដឹងទៀតថាក្រោយពេលហូបរួចស្រាប់តែមានអាការៈស្ពឹកដៃ ស្ពឹកជើង ស្ពឹកមាត់ ណែនទ្រូងក្អួតចង្អោធ្ងន់ចំនួន៦នាក់មនុស្សចាស់៤ និងកុមារត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីពុលត្រីកំពតមានចំនួន៥នាក់ ស្រី២នាក់ ក្នុងនោះ មានឈ្មោះ :១/ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំ ជាមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ២/ឈ្មោះតុប អ៊ីន ភេទស្រី អាយុ៥៦ ឆ្នាំ ត្រូវជាប្រពន្ធ ៣/ឈ្មោះ ហ៊ុន ចាន់ធីម ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាកូន ៤/ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាកូន ៥/ឈ្មោះ ចន្ថា ដាណែត ភេទស្រី អាយុ១១ ឆ្នាំ ត្រូវជាចៅដោយឡែកមនុស្ស៤នាក់ផ្សេងទៀតមិនមានអាការៈពុលឡើយ។

លោក ហ៊ុនចន្ថា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអសើសូមបញ្ជប់ការបរិភោគសត្វត្រីកំពត ទៀតទៅដើម្បី ជៀសវៀងការពុលដូចគ្រួសាររបស់លោកនៅពេលនេះអញ្ចឹង។

លោក ហ៊ុនចន្ទា មេភូមិដំបូកកកោះ ឃុំ ក្រងដីមាស ស្រុករលាប្អៀរ និងជាអ្នករងគ្រោះនិងជាតំណាងក្រុមគ្រួសារបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខេត្តដែលបានយកចិត្តទុកដាក់ពិនិត្យព្យាបាលក្រុមគ្រួសាររបស់ពួកគាត់ដែលបានជួបហេតុការណ៍ហូបសត្វត្រីកំពតនិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

ក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបញ្ជាក់អោយដឹងថា ក្រោយពីទទួលបាន ការយកចិត្តទុកដាក់ព្យាបាល មកដល់ពេលនេះអ្នកជម្ងឺបានធូរស្រាលបន្តិចហើយ ប៉ុន្តែខាងក្រុមគ្រូពេទ្យក៍នៅតែតាមដានស្ថានភាពជម្ងឺជាបន្តទៀតរហូតដល់ពួកគាត់បានជាសះស្បើយវិលទៅផ្ទះសម្បែងវិញ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *