តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បានទទួលជាគ្រឿងសម្ភារ ឧបភោគ បរិភោគនិងសំណង់ ពីសម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលគ្រឿងសម្ភារឧបភោគនិងបរិភោគ និងសំណង់ ជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ផ្តល់ជូនសមាគមន៍អតីតយុទ្ធជន ប្រជាពលរដ្ឋ គ្រួសារកងទ័ព ដែលជួបគ្រោះមហន្តរាយផ្សេង និងអ្នកជួបការលំបាក នៅឆមាស ទី១ ឆ្នាំ២០២៤ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។

លោកឧត្តមសេនីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានរាយការណ៍ស្តីពីសកម្មភាពរបស់អង្គភាពអនុវត្តន៍កន្លងមកជូនឯកឧុត្តមនាយឧុត្តមសេនីយ៍ គីមប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីក៍ដូចជា អំណោយដ៏ថ្លៃថ្លា របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានទទួលពេលនេះហើយលោកនិងក្រុមការងាររបស់អង្គភាព តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងនិងនាំយកអំណោយទាំងអស់នេះប្រើប្រាស់អោយចំគោលដៅនិងដល់ដៃជនងាយរងគ្រោះក្នុងហេតុការផ្សេងៗមានអគ្គីភ័យ.គ្រោះទឹកជំនន់និងអតីតយុទ្ធជន.ជនពិការ.គ្រួសារយុទ្ធជននិងប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗផងដែរ ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងតំណាងឲ្យគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមគោរពប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនសម្តេចមហាបវធិបតី និងលោកជំទាវ មានសុខភាពល្អ បរិបូណ៌ កម្លាំងម៉ាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំកម្ពុជាឲ្យមាន សុខ សន្តិភាព និងមានការអភិវឌ្ឍន៍ជារៀងរហូត។

ឧិកាសជួបសំណេះសំណាលនៅពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានកោតសរសើរដល់អង្គភាពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងដែលបានអនុវត្តន៍បានល្អនិងចំគោលដៅនិងចុះដល់កន្លែងដោយទទួលខុសត្រូវខ្ពស់ក្នុងហេតុការដែលបានកើតឡើងទាំងមេបញ្ជាការ មេបញ្ជាការរង យុទ្ធជន.យុទនារី សាមគ្គីភាពផ្ទៃក្នុងបានល្អ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គីមប៊ុនថាន បានបញ្ជាក់ទៀតថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលតែងតែបានគិតគូពីសុខទុក្ខ និងជីវភាពរស់នៅជារបស់ប្រជាពលរដ្ឋជាប្រចាំ និងបានចាត់ទុកជាភារកិច្ចចម្បង និងអាទិភាពខ្ពស់បំផុត និងជាពិសេសឧបត្ថម្ភដល់បងប្អូន អតីតយុទ្ធជន កងទ័ព .និងគ្រួសារកងទ័ព ប្រជាពលរដ្ឋ ជនមានពិការភាព ដែលជួបការលំបាក ជួបគ្រោះមហន្តរាយ និងជួបបញ្ហាផ្សេងៗ នូវទូទាំងប្រទេស។

ឯកឧត្តមនាយឧត្តមសេនីយ៍ប្រតិភូអមនាយកររដ្ឋមន្ត្រីបានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង ពលទាហ៊ានទាំងអស់ត្រូវគោរពវិន័យសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះត្រូវជៀសអោយឆ្ងាយពីគ្រឿងអបាយមុខគ្រប់ប្រភេទពិសេសគ្រឿងញៀននិងត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថភាពផ្ទាល់ខ្លួន ។

នៅបញ្ចប់ពិធី ឯកឧត្តម នាយឧត្តសេនីយ៍ គីមប៊ុនថាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឧបភោគនិងបរិភោគរួមនិងគ្រឿងសំណង់មានអង្ក១៥តោម.សង្ក័សី៣០០០សន្លឹក
.ស៊ីម៉ង់ ២៥ តោន.មី ៤០០ កេះ.ត្រីខ៤០០យូរ.ទឹកត្រី ៤០០ យួរ.ទឹកស៊ីអ៊ីវ ៤០០ យូរ.ប្រេងសាំង៣០០០លីត្រប្រេងម៉ាស៊ូ៣០០០លិត្រផងដែរ ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *