ដង្កូវហ្វូងបំផ្លាញស្រូវ ប្រជាកសិករ ចំនួន២ ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ប្រមាណ៦២ហិកតា

ខេត្តកំពង់ឆ្នាំង៖ កន្លងទៅថ្មីៗនេះហ្វូងសត្វដង្កូវបានស៉ីបំផ្លាញស្រូវប្រជាកសិករ ចំនួន២ស្រុក ក្នុងខេត្តកំពង់ឆ្នាំងប្រមាណ៦២ហិកតានៅស្រុកទឹកផុសនិងស្រុកសាមគ្គីមានជយ័យ ។

លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងតាមរយះទូរសព្ទនៅរសៀលនេះថា ហ្វូងសត្វដង្កូវកើតមានឡើងក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ មកទល់ថ្ងៃនេះ ក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ប៉ុន្តែខាងមន្ទីរកសិកម្មបាន សហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្មចុះអន្តរាគមន៍បានទាន់ពេលវេលា ឥឡូវនេះមានការថយចុះខ្លះៗហើយ ប៉ុន្តែនៅមានការរាលដាលទៅកន្លែងផ្សេងៗទៀត និងកំពុងបន្តធ្វើការទប់ស្កាត់។

ប្រធានមន្ទីរកសិកម្មរុក្ខាតប្រមាញ់និងនេសាទខេត្តបានឲ្យដឹងបន្ថែមទៀតថា គិតត្រឹមថ្ងៃកើតហ្វូងដង្កូវ មកទល់ថ្ងៃនេះ ប៉ះពាល់ដល់ដំណាំស្រូវប្រជាកសិករចំនួន៦២ហិកតា។

ក្នុងស្ថានភាពនេះខាងលើនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានសហការជាមួយមន្ត្រីកសិកម្មឃុំ ទៅតាមគោលដៅ ជាមួយអាជ្ញាធរភូមិ ស្រុក ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលហ្វូងសត្វដង្កូវនេះ កុំឲ្យមានការបំផ្លាញស្រូវប្រជាកសិករនៅតាមមូលដ្ឋានបន្តទៀត ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *