ក្លោងទ្វារវត្ត និង សមិទ្ធ ផលនានា ក្នុងវត្តលោមព្រលឹង នៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់

សៀមរាប៖ ក្លោងទ្វារវត្តចំនួនពីររួមទាំងសមិទ្ធផលនានាដែលមានដូចជា ការជួសជុលកែលំអរព្រះវិហារថ្មី ការជាវដីដើម្បីកសាងសាលាបឋមសិក្សាលោមព្រលឹងនិងការចាក់ដីពង្រីកទីធ្លា នៅក្នុងវត្តលោមព្រលឹង ដែលស្ថិតនៅក្នុងភូមិសន្ទៃ ឃុំដានរុនស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់នាព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងមានកាអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកសូទ្រនិគម ព្រមទាំងនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនេះផងដែរ ។ ព្រះគ្រូ ចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្តលោមព្រលឹង បានមានសង្ឍដីកាបញ្ជាក់ថា វត្តលោមព្រលឹងត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨២៥ដែលមកដល់បច្ចុប្បន្នគឺមានអាយុកាល១៩៩ឆ្នាំហើយដោយបច្ចុប្បន្ននេះវត្តលោមព្រលឹងមានព្រះសង្ឃគង់នៅសរុបចំនួន ៣២អង្គ ភិក្ខុ ៧អង្គ សាមណេរ ២៥អង្គ ដែលមានរចនាសម្ពន្ធ ចៅអធិការ គ្រូសូធ្យស្តាំ/ឆ្វេងត្រឹមត្រូវតាមច្បាប់ហើយដោយឡែកនៅក្នុង វិស័យសាលាពុទ្ធិកសិក្សា ក៍បានចាប់បើក ឱ្យសិក្សា រៀនសូត្រនៅក្នុងឆ្នាំ២០២៤នេះផងដែរ។ព្រះគ្រូចៅអធិការវត្តលោមព្រលឹងក៍បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថា ចំពោះក្លោងទ្វារវត្តចំនួនពីររួមទាំងសមទ្ធិផលនានាដែលមានដូចជា ការជួសជុលកែលំអរព្រះវិហារថ្មី ការជាវដីដើម្បីកសាងសាលាបឋមសិក្សាលោមព្រលឹងនិងការចាក់ដីពង្រីកទីធ្លាដែលបានធ្វើបុណ្យឆ្លងនាពេលនេះគឺត្រូវបានចំណាយថវិកាអស់ចំនួន១៣៦,៦១២ ដុល្លារអាមេរិក ។ ព្រះគ្រូ ចរណធម្មោ វិន ថៃ ព្រះគ្រូចៅអធិការវត្តលោមព្រលឹងមានសង្ឃដីកាបន្តថាចំពោះសមទ្ធិផលនានានៅក្នុងវត្តនាពេលនេះគឺបានមកពីការខិតខំរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជាអ្នកឧបត្ថម្ភហើយព្រមទាំងមានការផ្តួចផ្តើម និងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ របស់ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ដែលបានចំណាយថវិការផ្ទាល់ខ្លួនចូលរួមផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួម ចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ ថ្នាកដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ លោកជំទាវបណ្ឌិតបន្តថាសមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។ លោកជំទាវបណ្ឌិត ក៍បានមានប្រសាសន៍រំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះផងដែរ។ លោកជំទាវបណ្ឌិត កុយ ពិសី ក៍បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តលោមព្រលឹង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។ នៅក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតក៍បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់សូមធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ហើយ អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។ជាមួយគ្នានោះផងដែរ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៍បាននាំយកយកសម្ភារះសិក្សា ចែកជូនដល់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាលោមព្រលឹងដែលមានដូចជា ប៊ិច ខ្មៅដៃ សៀវភៅរឿងនិទាន សៀវភៅសរសេរ និងនិងសម្ភារះកីឡាមួយចំនួនទៀត ហើយព្រមទាំងមានជូនក្រណាត់សយាយជីតាជី ព្រមទាំងប្រគេនថវិកាចំនួន៣,០០ដុល្លារដើម្បីទុកប្រើប្រាស់ក្នុងវត្តផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *