ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកពួក អាណត្តិទី៤

សៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកពួក អាណត្តិទី៤ នៅសាលាស្រុកពួក ខេត្តសៀមរាប ។ ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិទី៤នេះ លោក ម៉ៅ វិសុទ្ធ ជាប្រធានក្រុមក្រុមប្រឹក្សាស្រុកពួក និងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ចំនួន ២១រូប មកពីគណបក្សប្រជាជនកម្ពុជា ១៧រូប គណបក្សកម្លាំងជាតិ ០៤រូប ឲ្យចូលកាន់មុខតំណែងជាក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រី ជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សមាគមក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរស្រុក កងកម្លាំង មន្ត្រីរាជការការិយាល័យជុំវិញស្រុក មេឃុំ មេភូមិ ប្រមាណជា២០០នាក់ចូលរួម ។
បន្ទាប់ពីលោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក បានធ្វើកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍ ពីលទ្ធផលដែលអនុវត្តបានក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិក្រុមប្រឹក្សាស្រុកអាណត្តិទី៣ រួចមក លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃសាលាខេត្តសៀមរាប បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកពួកក្នុងអាណត្តិទី៤ ។
បន្ទាប់ពីការប្រគល់អនុក្រឹត្យ និង ធ្វើការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាអាណត្តិទី៤ រួចមក មានប្រសាសន៍នោះ ដែរ ឯកឧត្តម លី សំរិទ្ធ បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងបន្តការអភិវឌ្ឍន៍ក្នុងស្រុកឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង លើការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន និង ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ គោលនយោបាយវិមជ្ឈ ការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឲ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ការចូលរួម និង ភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម លី សំរិទ្ធ ក៏បានជម្រុញនិងលើកទឹកចិត្តដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការ ចាំបាច់ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់ អនុវត្តឲ្យបាននូវគោលការណ៍ចាំបាច់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីសាធារណៈ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋគឺធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅជាមូលដ្ឋាន និង រិះរកគ្រប់មធ្យោបាយ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *