អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមមូលនិធិ ប្រជាការពារដំបូង ចំនួន២០ លានរៀល ដើម្បីចូលរួមលើកទឹកចិត្ត កិច្ចការងារចលនា ស្ម័គ្រចិត្តកន្លងមក

ខេត្តកំពង់ឆ្នាំង៖ លោក សេងវិចិត្រ អភិបាលស្រុករលាប្អៀនបានមានប្រសាសន៍លើកឡើងថាប្រជាការពារបាននិងកំពង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ។

ថ្វីត្បិតកម្លាំងប្រជាការពារជាមន្រ្តីជាប់កិច្ចសន្យា គ្មានប្រាក់បៀវត្ស ប៉ុន្តែពួកគាត់បានជួយដល់ កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ។

ការលើកឡើងបែបនេះនៅក្នុងពិធីបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីតួនាទីនិងសិទ្ធិរបស់ប្រជាការពារដែលធ្វើឡើងនៅថ្ងៃទី១៣មិថុនា២០២៤មានចំនួន២០០នាក់មកពី១៦ភូមិធ្វើឡើងនៅក្នុងបរិវេណវត្តទួលខ្សាច់ក្នុងឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក សេងវិចិត្រ អភិបាលស្រុករលាប្អៀរ អធិការនគបាលស្រុកនិងប៉ុសន៍រដ្ឋ លោកមេឃុំ លោកមេភូម៨ន៨ងប្រជាពលរដ្ឋចូលរួមផងដែរ ។

ដើម្បីជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តរួមទាំងមន្ត្រីរាជាការ បានចូលរួមឩបត្ថម្ភមូលនិធិប្រជាការពារចំនួនទឹកប្រាក់២០លានរៀល ដោយឡែករដ្ឋបាលក្រុង/ស្រុក ចូលរួមក្នុងជាមួយរដ្ឋបាលនីមួយៗក្នុងស្រុក ១លានរៀលបន្ថែមទៀត នេះបើយោងតាមការលើកឡើងរបស់លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ ។

ឧិកាសនោះលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានពាំនាំប្រសាសន៍ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណចំពោះក្រុមគ្រួសាររបស់កម្លាំងប្រជាការពារ ដែលបានអនុញ្ញាតិឲ្យចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្តមួយនេះ ដែលមានការលះបង់ខ្ពស់ ពុំមានពេលវេលាគ្រប់គ្រាន់ផ្តល់ជូនក្រុមគ្រួសារ ដើម្បីសេចក្តីសុខសុវត្ថិភាព ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។

គួររំលឹកផងដែរថា«ចលនាប្រជាការពារ» ត្រូវបានក្រសួងមហាផ្ទៃរៀបចំឡើងតាមរយៈគម្រោងចាត់តាំងចលនា ការពារសន្តិសុខមាតុភូមិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការរលំរលាយទាំងស្រុងអង្គការ ចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ កម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាការពារមានសិទ្ធិចូលរួមប្រកបដោយវិន័យនិងសេចក្ដីថ្លៃថ្នូរ ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មិនអាចមានសិទ្ធិបំពាក់អាវុធឡើយ សូម្បីតែខ្នោះឬដំបងឆក់ ប៉ុន្តែក្នុងនោះប្រជាការពារមានសិទ្ធិចាប់ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសជាក់ស្តែង ប្រគល់ជូនសមត្ថកិច្ចនគរបាលយុត្តិធម៌ អាវុធហត្ថផងដែរ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *