សមត្ថកិច្ចនគបាល ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ២ នាក់ ជាមួយថ្នាំញៀន៣៥ កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ គ្រឿងញៀន៣៥និងជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន ។

សេចក្តីរាយការណ៍ពីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ហ៊ុល វាសនា បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវាលាម៉ោង១១និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិសុបិន្ត, ឃុំ ពានី, ស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ ទី១ ៖ ឈ្មោះ សូសុផលភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅក្នុងភូមិសុបិន្ត ឃុំពានីស្រុកកំពង់ត្រឡាច។

ទី២៖ ឈ្មោះ ចាន់រតន:ភេទស្រីអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ៍ រស់នៅភូមិ ឃុំ. ស្រុកកំពង់ត្រឡាចជាមួយគ្នា ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននោះ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនចំនួន ៣៥កញ្ចប់ ទម្ងន១០៧.០២ក្រាម. ទូរសព្ទដៃ១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹង១រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគបាលខេត្ត និងដោយមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមដាលាដំបូងខេត្តកំពង់ឆ្នាំង ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *