ខេត្តកំពង់ឆ្នាំង ប្រារពពិធីប្រកាស់ចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងអាណត្តិទី៤

ខេត្តកំពង់ឆ្នាំង៖ សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង២៣រូប ត្រូវបានប្រកាសចូលកាន់តំណែង ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រោមធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ឡាយ អូនរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ គណៈប្រតិភូថ្នាក់ជាតិ ក្រុមការងារចុះជួយមូលដ្ឋាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផងដែរ។

យោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានត្រាស់បង្គាប់ ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងចំនួន២៣រូប ក្នុងអាណត្តិទី៤ រួមមាន៖
១/ ឯកឧត្តម ស៊ីវ រុន ជាប្រធានក្រុមប្រឹក្សាខេត្ត
២ /ឯកឧត្តម ម៉ែន ធឿន ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣ /ឯកឧត្តម សូ សាវ៉េត ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤ /ឯកឧត្តម គុយ ចន្ថា ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥/ ឯកឧត្តម ឡច វណ្ណារ៉ា ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦/ លោកជំទាវ ប៉ាល់ យឿន ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧/ លោកជំទាវ តុង ណារី ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨ /ឯកឧត្តម សេង ជីនោរ ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩/ ឯកឧត្តម ម៉ម ម៉ាល័យ ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០/ ឯកឧត្តម ឈឹម ទីម ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១/ឯកឧត្តម ផាន់ ចាន់ដារា ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២/ ឯកឧត្តម កែវ ថៃ ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣/ ឯកឧត្តម អ៊ុក រស់ ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤/ ឯកឧត្តម វ៉ុល ទិត្យធានី ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥/ ឯកឧត្តម សេន ម៉ាត់ណូ ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦/ ឯកឧត្តមត្តម កែវ ថាយ ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧ /ឯកឧត្តម អ៊ុក សា សារុន ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨/ លោកជំទាវ ប្រាក់ សាកន ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩/ ឯកឧត្តម សៅ កៅ ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០/ ឯកឧត្តម ថៃ រតនា ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១/ ឯកឧត្តម ពេវ ប៊ុនថន ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២/ ឯកឧត្តម ហែម សម្ផស្ស ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣ /ឯកឧត្តម សួន ពិសិត ជាសមាជិកក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរខេត្តកំពង់ឆ្នាំង លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនប្រកាន់ពូជសាសន៍និងប្រកាន់និន្នាការនយោបាយនោះឡើយ។

ក្នុងនោះលើ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

នៅបញ្ចប់ពិធីមានការប្រគល់ជូននៅសេចក្តីប្រកាស់ជូនដលសមាជិកក្រុមប្រឹក្សាខេត្តសរុប២៣នាក់និងថតរូបជាអនុស្សាវរីយ៍ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *