នគរបាលស្រុកទ្រាំង ឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀន២នាក់ បញ្ជូនចូលក្នុងទ្រុង

តាកែវ៖ ជនសង្ស័យចំនួន ២នាក់ត្រូវបានសមត្ថកិច្ចស្រុកទ្រាំង ធ្វើការឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ដោយឆែកឆេលើខ្លួនមានម៉្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ១កញ្ចប់ កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវីធីបន្ត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកទ្រាំង បានអោយដឹងថា ជនសង្ស័យទាំង២នាក់រួមមានឈ្មោះ សុំ ចន្ទ្រា ហៅត្នោត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពញ៉ាអង្គរ ឃុំវត្តអង្គរខាងជើង ស្រុកបន្ទាយមាស ខេត្ដកំពត ដកហូតវត្ថុតាងម៉្សៅក្រាមសរថ្លា ចំនួន ១កញ្ចប់ ម៉ូតូ ១គ្រឿងគ្មានស្លាកលេខ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់យ៉ាងសកម្ម និងជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ឹម វ៉ាន់ដន ហៅឆាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នាជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *