នារសៀថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនៅសាលាខេត្តសៀមរាបសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប(ស.យ.ស.ស)បានរៀបចំពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ឋយុវជនសករឡាញ់សន្តិភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយវត្តមានអភិបាល អភិបាលរងក្រុងស្រុក និងសមាជិក សមាជិកា សយសស ជាច្រើនរូបទៀត។លោក ម៉ន សំអាត អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត រាយការណ៍ថា៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាបមានប្រវត្តិដើមជាក្រុមយុវជនសម្ពន្ធសេនានាគ បានបង្កើត និងធ្វើសកម្មភាព តាំងពីឆ្នាំ២០១៦ ក្រោយមកក៏ត្រូវបានប្រែឈ្មោះជាសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ ដើម្បីបន្តកិច្ចការឱ្យកាន់តែសកម្ម និងស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបរិបទសង្គម សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ក៏បានត្រូវកែសម្រួលរចនាសម្ពន្ធដឹកនាំតាម រយៈសេចក្តីសម្រេចលេខ០៧៨/២៣ សយសស/ សស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព បច្ចុប្បន្ន កសាងកម្លាំងសមាជិក បានចំនួនជាង២០០០នាក់ ជាអ្នកស្ម័គ្រចិត្តដែលពួកគាត់ ជាមន្រ្តីរាជការ អាជីវករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។លោក អ៊ឹង គឹមលាង បានសម្តែងការគាំទ្ររាល់សកម្មភាពកិច្ចការសង្គម មនុស្សធម៌ របស់សមាគមអង្គការក្រៅរដ្ឋាភិបាល និង គាំទ្រចំពោះសកម្មភាពរបស់យុវជនផ្សេងៗទៀតក្នុងសៀមរាបខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖តាមរយៈសកម្មភាពរបស់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ដែលបានអនុវត្តនាពេលកន្លងមកនេះ ឃើញថាបានជួយគាំទ្រកិច្ចសង្គម និងសកម្មភាពសប្បុរសធម៌ជាច្រើននៅតាមមូលដ្ឋានក្នុងខេត្ត នេះបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសការជួយរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀត ហេតុនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពនានារបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព។ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា៖ការប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាបនាពេលនេះជាការកែសម្រួលសមាសភាពដែលមានស្រាប់តាំងពីឆ្នាំ២០១៦ ដែលយើងបានធ្វើការងារជាច្រើន ដែលសុទ្ឋតែជាការងារបម្រើឱ្យប្រយោជន៍ជាតិ និងប្រយោជន៍មូលដ្ឋាន ហើយសម្ពន្ឋយុវជនស្រឡាញ់សន្តិភាពបង្កើតឡើងនេះគឺដើម្បីជួយគាំទ្រដល់ការងារសង្គម សកម្មភាពសប្បុរសធម៌នានានៅតាមមូលដ្ឋាន ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គម ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។ឯកឧត្តម បញ្ជាក់ថា៖យុវជនស្រឡាញ់សន្តិភាពមានសិទ្ឋិនិយាយចេញមុខដោយចំហរ ការពារនិងចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយើងស្រឡាញ់សន្តិភាព ដូច្នេះដើម្បីរក្សាការស្រឡាញ់នេះបានទាល់តែយើងរក្សាប្រភពសន្តិភាព ដែលសន្តិភាពសម្រាប់កម្ពុជាគឺគណបក្សប្រជាជនកម្ពុជាជាអ្នកយកមកឱ្យ ពោលគឺយើងចូលរួមគ្រប់សកម្មភាពដែលស្របច្បាប់ ដើម្បីប្រយោជន៍មូលដ្ឋាននិងសង្គមជាតិទាំងមូល៕
Related Posts
ស្ត្រីម្នាក់មានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃ ត្រូវបានវះកាត់ជោយជ័យ ដោយក្រុមគ្រូពេទ្យ TYDA
លោកស្រី ឈុំ សុភី ៥៤ឆ្នាំ រស់នៅឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គាត់មានបញ្ហាធ្លាក់ឈាមរាំរ៉ៃ និងមានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អាការ:បែននេះកើតឡើងជាយូរឆ្នាំណាស់មកហើយ។ក្រុមគ្រូពេទ្យ TYDA បានពិនិត្យឃើញថាគាត់មានដុំស្បូនយ៉ាងធំ ដែលតម្រូវអោយធ្វើការវះកាត់ រួចក៏បានបញ្ជូនមកផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយធ្វើការវះកាត់បានជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ។ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ…
ប្រជាពលរដ្ឋ៨ភូមិ ក្នុងឃុំគោកបន្ទាយ ប្រមូលផ្តុំគ្នាស្នើរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ជូនពួកគាត់
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើនអ្នកមកពី ៨ភូមិក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំដើម្បីស្នើសុំអាជ្ញាធរ ជួយដោះស្រាយក្នុងការកាត់ឆ្វៀលដីតំបន់២ កាត់ចូលជាតំបន់១ ដើម្បីអោយពួកគាត់ទទួលបានកម្មសិទ្ធិប្លង់រឹងដោយស្របច្បាប់។ ប្រជាពលរដ្ឋបានលើកគ្នាមកធ្វើការប្រមូលផ្តុំនេះបានកើតឡើងព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាឃុំគោកបន្ទាយប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថាដីតំបន់នេះប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយទាំងមូល ក្នុងនោះមានដូចជាភូមិគោកបន្ទាយ ,ភូមិពពាលពក, ភូមិអូរតាសេក,ភូមិភេ,ភូមិទ្រនាមពេជ,ភូមិចុងឈើត្រាច,ភូមិកងមាស,និងភូមិមានជ័យ បានអាស្រ័យផលតាំងតែពីដូនតាមកហើយ ក្នុងទំហំដីជាច្រើនហិកតាផងដែរ ប៉ុន្តែមកទល់ពេលនេះពុំទាន់បានទទួលសិទ្ធិកាន់កាប់ស្របច្បាប់នៅឡើយ ដោយហេតុថាប្រជាពលរដ្ឋនៅឃុំអណ្តូងស្នាយ…
សមត្ថកិច្ចចម្រុះចុះពិនិត្យឃើញ ករណីកាប់ព្រៃលិចទឹកតំបន់២ខុសច្បាប់ជាង ៤ ហិចតានៅក្នុងឃុំកោះថ្កូវស្រុកជលគិរី កំពុងស្រាវជ្រាវ រកជនសង្ស័យ ចំណាត់ ការតាមផ្លូវច្បាប់
ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរីបានចុះពិនិត្យមើលដីព្រៃ លិចទឹកតំបន់២នៅ ក្នុងភូមិសាស្រ្តភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីដែលត្រូវបានគេលួចកាប់រានយកធ្វើជាកម្មសិទ្ធិ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមការងារចម្រុះនេះដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជុលគិរីដោយមានការចូលរួមពីមន្ត្រីខណ្ឌជលផលខេត្ត០១នាក់ មន្ត្រី សាលាស្រុក១នាក់,នគរបាលស្រុក ០១នាក់,កងរាជអាវុធហត្ថស្រុក០១នាក់…