សមត្ថកិច្ចន ស្រុកក្រគរបង្ក្រាប មុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ពោធិសាត់៖ សមត្ថកិច្ចអធិការ នគបាលស្រុកក្រគរ បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​មួយករណីនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងម្សៅសថ្លាចំនួន១៦កញ្ចប់សង្ស័យជាសារធាតុញៀន នៅវេលាម៉ោង២និង៣៥នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

អធិការនគបាលស្រុកក្រគរលោកវរៈសេនីយ៍ឯក មោកភារម្យ បានអោយដឹងថាដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​តាម​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាតំបូងខេត្តពោធិ៍សាត់។

កម្លាំងនគបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចេញល្បាតក្នុងភូមិសាស្រ្តឃុំអន្លង់ត្នោតដឹកនាំដោយលោក វ.ឯក .មោក ភារម្យ .អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់  នៅចំណុចផ្លូវថ្មី ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
         
ជនសង្ស័យឈ្មោះ​ ឯក​ សុផល​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
កំរិតវប្បធម៍ ថ្នាក់ទី១២(ថ្មី)​ មុខរបរ​ មិនពិតប្រាកដស្រុកកំណេីត​ ភូមិ​ រំចេកបួន​ ឃុំ​ រតនះ​ ស្រុកស្វាយប៉ោ​ ខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ន​ ភូមិថ្គោលធំ​ ឃុំ​ អន្លង់ត្នោត ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។

មានឪពុកឈ្មោះ​ ឯក​ សុផាន​ អាយុ៦០ឆ្នាំ​ មុខរបរ​ លក់ដូរ
ម្ដាយឈ្មោះ ទី​ គឹមហៀង​ អាយុ៥២ឆ្នាំ​ មុខរបរ​ លក់ដូរទីលំនៅបច្ចុប្បន្ន​ ភូមិថ្គោលធំ​ ឃុំ​ អន្លង់ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតម្សៅក្រាមពណ៍សថ្លា​សង្ស័យជាសារធាតុញៀន​ ចំនួន១៦កញ្ចប់ ទម្ងន់ ១១,៧៥  ក្រាមថ្លឹងតែសាច់ថ្នាំ .១.ជញ្ជីងអេឡិចត្រូនិចមួយ
២.ថង់ប្លាស្ទិចសម្រាប់រំលែកវិចខ្ចប់ថ្នាំញៀនមួយចំនួន ៣.ឆាំសម្រាប់ចូកថ្នាំញៀនចំនួនមួយ ៥.ទូរស័ព្ទដៃចំនួនមួយគ្រឿង
៦.សំបកកញ្ចប់បារី​ លុចសេរី​ សំរាប់ដាក់ថ្នាំញៀនចំនួនមួយ។
៧.ម៉ូតូចំនួនមួយគ្រឿងផងដែរ ។

   បច្ចុប្បន៍ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជា ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញដើម្បី ក៍សាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *