លោកជំទាវ ឯម ប៉ុណ្ណានិងលោកជំទាវ អាំង សុជាតា ខូយ រីដា អញ្ជើញជាអធិបតីខួបលើកទី៤៥ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

ពោធិសាត់៖ លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិការប្រតិបត្តិថ្នាក់កណ្តាលនិងលោកជំតាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរខួបលើកទី៤៥ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ២ធ្នូ១៩៧៨- ២ធ្នូ២០២៣​ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុនរានី ហ៊ុនសែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីលោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្តនិងជាប្រធានសាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានជម្រាបជូនអំពីសកម្មភាពនិងរចនាសម្ព័ន្ធតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋានរបស់សមាគមនារី កម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍នោះរួចមក លោក ជំទាវ អាំង​ សុជាតា ខូយ រីដា និងលោកជំទាវ ឯម ប៉ុណ្ណា បានអានសាលិខិត សម្តេច កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ថ្លែងក្នុង ពិធីអបអរសាទរខួបលើកទី៤៥ថ្ងៃបង្កើតសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឋន៍២ធ្នូ១៩៧៨-២ធ្នូ២០២៣។

លោកជំទាវ មានប្រសាសន៍ថា ការប្រារព្ធពិធីនេះក្នុងគោលបំណង គោរពដឹងគុណចំពោះបងប្អូននារីដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញភារកិច្ចប្រកបដោយទទួលខុសត្រូវខ្ពស់និងជាការរំលឹកឡើងវិញនៃដំណើរចាប់ផ្តើមរស់រានមានជីវិត​រួចផុតពីគ្រោះ មហន្តរាយនៃរបបកម្ពុជាប្រជាធិបតេយ្យនាថ្ងៃ២ធ្នូ១៩៧៨។

ក្នុងរយៈពេល៤៥ឆ្នាំ​ប្រជាជនកម្ពុជា បានរួមរស់ជាមួយគ្នា ពុះពារឆ្លងកាត់ឧបសគ្កតូច ធំ និងបានចារឹកជាប់ក្នុងមនសិកាជនគ្រប់ៗរូបនិងបានក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធិ ផលធំៗ នៃសង្គមជាតិ ។

ក្នុងដំណើរការវែងឆ្ងាយនាកន្លងមកនេះ សមាគមនារីកម្ពុជា បានចូលរួមនិងបង្កើតនូវស្នាដៃជាប្រវត្តិ សាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយៗរៀនសូត្រតាម។

ជាមួយគ្នានោះសមាគមនារីគ្រប់ថ្នាក់ គ្រប់ផ្នែកបានអនុវត្តគោលការណ៍ទាំង១១ខ និងលើសពីនេះគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាពពេញលេញក្នុងផ្ទៃប្រទេសនិងមានការអភិវឌ្ឍន៍ធានាបាននូវកំណើនសេដ្ឋកិច្ច និងរក្សាបានស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ចល្អប្រសើរ។

លោកជំទាវទាំង២ បានសម្តែងគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកម្តាយ បងស្រី ប្អូនស្រី ទាំងអស់ដែលបាន លះបង់កូនចៅ ប្តីសី ជាទីស្រឡាញ់ចូលបម្រើជាតិមាតុភូមិ ជាគម្រូដ៏ល្អនិងសូមលំ​​ឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធដល់អ្នកទាំងនោះបានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ សូមគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងឥស្សរជសំខាន់ៗព្រមទាំងនារីនៃបណ្តាប្រទេសជាមិត្ត សប្បុរសជន ដៃគូអភិវឌ្ឍន៍ ជាតិ អន្តរជាតិ​ដែលបានជួយឧបត្ថម្ភ គាំទ្រដោយស្មោះដល់សមាគមនារីគ្រប់ដំណាក់កាល។

តាមរយៈនេះដែរសូមអំពាវនាវដល់បងប្អូននារីសូមបន្តរួមគ្នាការពារសុខសន្តិភាព និងសមិទ្ធិផលដែលជាផ្លែផ្កានៃពលីកម្មដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន យុទ្ធនារី និង ជាញើសឈាមរបស់ប្រជាពលរដ្ឋបន្តខិតខំថែរក្សានូវសុខសន្តិភាពនេះឲ្យនៅស្ថិតស្ថេរគង់វង្សនិងរួមគ្នាអនុវត្តឲ្យបានជោគជ័យ​ នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​នៅក្នុងខណៈនោះដែរសាខាសមាគមនារីខេត្តពោធិ៍សាត់បានចែកជូនវត្ថុកំដរដៃដល់ថ្នាក់ដឹនាំជានារីដែលបានបំពេញការងារតាំងពីឆ្នាំ១៩៧៩ចំនួន២២នាក់ក្នុងម្នាក់ៗអង្ករ២០គីឡូក្រាម ត្រីខ១យួរ ឃីត១កញ្ចប់ក្នុងនោះមានភួយ១ មុង១ ខ្នើយ១ កន្ទេល១ និងថវិកា១០ម៉ឺនរៀលព្រមទាំងទទួលទាននំបញ្ចុកនាពេលនោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *