កិច្ចប្រជុំផ្សព្វផ្សាយប្រើប្រាស់ បណ្ណគ្រួសារ ងាយរងហានិភ័យ និងជំរុញការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ផុតសុពលភាព

កំពង់ឆ្នាំង៖ កិច្ចប្រជុំផ្សព្វផ្សាយប្រើប្រាស់បណ្ណគ្រួសារ ងាយរងហានិភ័យ និងជំរុញការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ផុតសុពលភាព បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វត្តមានចូលរួមមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកឌឹម ឌន ប្រធានមន្ទីរផែនការ ព្រមទាំមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីគណអភិបាល រដ្ឋបាលស្រុក ក្រុមប្រឹក្សា ឃុំសង្កាត់ និងមន្រ្តី មន្ទីរផែនការ។

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គ្រួសារងាយ រង ហានិភ័យនៅក្នុងខេត្ត បានទទួលការបើក ផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាលបានចំនួនបីលើក គឺបើកសាច់ប្រាក់លើកទី១ ក្នុងខែធ្នូមានចំនួន១៤៩៥៥ គ្រួសារ សាច់ប្រាក់លើកទី២ក្នុងខែមេសា មានចំនួន ២៥៣៥៨ គ្រួសារ និងបើកសាច់ប្រាក់លើកទី៣ក្នុងខែកក្កដា ចំនួន២៥៣៥៨ គ្រួសារ។ បច្ចុប្បន្នខេត្តមានគ្រួសារងាយ រងហានិភ័យចំនួន២៥៣៥៨គ្រួសារ ការគណនាពិន្ទុ និងវាយតម្លៃគ្រួសារងាយរង ហានិភ័យបានជាប់ចំណាត់ថ្នាក់ជាគ្រួសារក្រីក្រចំនួន២៧០៤គ្រួសារ។

បច្ចុប្បន្នគ្រួសារងាយរងហានិភ័យ ២៧០៤គ្រួសារដែលនឹងត្រូវទទួលបានប័ណ្ណសមធម៌កម្រិត១ និងកម្រិត២ និងគ្រួសារងាយរងហានិភ័យ ចំនួន១៧ ២៣៤ គ្រួសារ និងត្រូវទទួលបានបណ្ណសំគាល់គ្រួសារងាយរងហានិភ័យ ដែលឆ្លើយតបនឹងការឱ្យអនុវត្តស្ដីពី “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” របស់រាជរដ្ឋាភិបាល។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរនិងាវយតម្លៃខ្ពស់ ចំពោះមន្រ្តីជំនាញដែលបានចូលរួមអនុវត្តនៃការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនាពេលកន្លងមកបានធ្វើឡើងដោយអនុវត្តបានតាមតួនាទីនិងភារកិច្ចប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ដោយរកឃើញបាននូវគ្រួសារក្រីក្រពិតប្រាកដនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានបញ្ជាក់ទៀតថា ដើម្បីធានាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធិភាពនោះ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវចូលរួមអនុវត្ត “កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល» នៃ“យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលរដ្ឋាភិបាលឱ្យចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ ២០២៣នេះ។

ដូចនេះដើម្បីធានាបាននូវប្រសិទ្ធភាពការងារ នៃការអនុវត្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនោះ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ត្រូវចូលរួមអនុវត្ត “កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល» នៃ“យុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ ផ្តោតការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលរដ្ឋាភិបាលឱ្យចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ ២០២៣នេះ។

ក្រុមការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ បន្តអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងពន្លឿនការចុះសម្ភាសន៍គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ផុតសុពលភាព តាមភូមិនៃឃុំ សង្កាត់ របស់ខ្លួនបានទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យបន្តទទួល បានអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយនៅមូលដ្ឋាន ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពិនិត្យពីស្ថានភាព គ្រួសារឲ្យបានគ្រប់ជ្រុងជ្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *