ធ្វើផ្លូវអត់ដាក់លូពេលភ្លៀងធំគឺលិចលង់បែបនេះ ប្រជាពលរដ្ឋសំណូមពរមន្ត្រីជំ នាញជួយគិតគូរដោះស្រាយផង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលមានផ្ទះនៅជិតផ្លូវ បានលើកឡើងថា ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ធ្វើឲ្យផ្លូវកៅស៊ូទៅផ្សារ ក្រោម ចំណុចមុខវត្តយាយទេពត្រូវបានជំនន់ទឹកភ្លៀងធ្លាក់មកបណ្តាលអោយលិចលង់ ចូលផ្ទះសំបែងប្រជាពលរដ្ឋ ព្រោះតែការធ្វើផ្លូវហើយមិនដាក់លូ ករណីនេះប្រជាពលរដ្ឋនៅម្តុំខាងលើនោះបានលើកឡើងនិងសំណូមពរ ដល់មន្ត្រីជំនាញ មេត្តាជួយគិតគូរដោះស្រាយផង។

កន្លងទៅប្រជាពលរដ្ឋបានលើកឡើងថា ព្រោះតែការកសាងផ្លូវកៅស៊ូមិនដាក់លូសងខាងនៅចំណុចមុខវត្តយាយទេព ដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងគឺផ្លូវម្ដុំនេះត្រូវលិចលង់ និងធ្វើឲ្យទឹកភ្លៀងលិចចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋ។

យោងតាមគេឱ្យដឹងថាផ្លូវនៅក្នុងក្រុងនេះការកសាងនិងជួសជុលគឺជាភារកិច្ចរបស់សាលាខេត្តកំពង់ឆ្នាំង។

ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលក្រុងនិងរដ្ឋបាលខេត្ត មេត្តាជួយគិតគូរជួសជុលរំដោះទឹកដែលលិចលង់ផ្លូវម្ដុំនេះក្រោយពីមានភ្លៀងធ្លាក់ដោយអនុគ្រោះផង។

ប្រជាពលរដ្ឋយល់ថាបើមានការដាក់លូបង្ហូរចូលទៅបឹងខាងលិចខាងក្រោយផ្ទះប្រជា ពលរដ្ឋនោះ ទឹកក្រោយភ្លៀងធ្លាក់ទឹកភ្លៀងមិនដក់នៅបែបនេះឡើយ។

លោក ហួន វ៉ន ចៅសង្កាត់រងទី១សង្កាត់ផ្សារឆ្នាំងបានអោយដឹងនៅវេលាម៉ោង២ និង៤៣ថ្ងៃទី ២៨ កញ្ញា ២០២៣ នេះថា ផ្លូវកៅស៊ូដែលនៅចំណុចខាងលើនេះគឺមិនមានធ្វើលូទេហើយបើកភ្លៀងធំម្ដងៗធ្វើឱ្យលិចលង់ផ្លូវ១កំណាត់ខ្សែខាងលើមិនដឹងទឹកហូរទៅណាទេ តែបើព្រឹកឡើងទឹកបានស្ងួតទៅវិញអស់ តែទោះជាយ៉ាងណានៅកន្លែងទំនៀបទឹកនៅតែមានលិចបន្តដែរ ពាក់ព័ន្ធនឹងករណីខាងលើនេះខាងលោកមិនមានសមត្ថភាពទេ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *