យុវជនម្នាក់ត្រូវបានឃាត់ ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ឧត្ដរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការស្រុក ចុះបង្រ្កាបករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិទួលកណ្តាល ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ នឹម បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ព្រមទាំងវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង ការបូបតូច ១ ប្រាក់ខ្មែរ ៤០,០០០រៀល ដបទឹកសំរាប់ជក់ ១ ប្រអប់តូចដាក់ថ្នាំញៀន ១។
ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងបន្តនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *