បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ

បន្ទាយមានជ័យ៖ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្ក្រាបបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ តាបបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។ ជនសង្ស័យឈ្មោះ ឡុង ហុកហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *