ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលថ្លែងថា ការចុះចាក់វ៉ាក់សាំងនៅសេសសល់ប្រមាណជា៥០០០ក្បាលទៀត និងត្រូវបញ្ចប់នៅចុងខែសីហាឬដើមខែកញ្ញា២០២៣នេះ

ខេត្តកំពង់ឆ្នាំង៖ ការចុះចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅមុនរដូវភ្លៀងធ្លាក់និងទឹកជំនន់បាន៣៥០០០ក្បាលហើយនៅសេសសល់ប្រមាណជា៥០០០ក្បាលទៀតនិងត្រូវចាក់បញ្ចប់នៅចុងខែសីហាឬដើមខែកញ្ញា២០២៣នេះ ។

លោក ក្រឹង សំអាត់ ប្រធានការិយាល័យផលិតកម្មនិងបសុខព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាលខេត្តកំពង់ឆ្នាំងបានអោយដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះថាការចុះចាក់វ៉ាក់សាំងអុតក្តាមលើសត្វគោ.ក្របី នៅឆមាសទី១យើងមិនមានទេ ប៉ុន្តែយើងនៅសល់ឆមាសទី២ក្នុងឆ្នាំ២០២២ហើយយើងនិងត្រូវចាក់បញ្ចប់នៅក្នុងឆ្នាំ២០២៣នេះ ។

លោកប្រធានការិយាល័យថារាល់វ៉ាក់សាំងទាំងអស់គឺផ្តល់អោយដោយអគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលដើម្បីចាក់លើសត្វគោ.ក្របីរបស់បងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើយដើម្បីបានកាត់បន្ថយអត្រាឈឺស្លាប់សត្វគោក្របីរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបក្សសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងទៀតថារាល់ការចុះធ្វើការចាក់វាក់សាំងនៅតាមមូលដ្ឋាន លោកតែងតែបានធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋម្ចាស់សត្វគោក្របីត្រូវនាំគ្នាចិញ្ចឹមសត្វគោក្របីអោយបានច្រើនបន្ថែមទៀត នៅតាមគ្រួសារដើម្បីបង្កើននូវសេដ្ឋកិច្ចគ្រួសារថែមមួយកំរិតទៀត។

ប្រធានការិយាល័យផលិតកម្មនិងបក្សសុខព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោក្របីត្រូវធ្វើក្រោលអោយបានត្រឹមត្រូវ សូមកុំលែងចោល ពាសវាលពាសកាលនៅតាមដងផ្លូវឬសួនសារធារណ: ក្នុងករណីបើសិនជាមានសត្វឈឺសូមរាយការណ៍បន្ទាប់មកអាជ្ញាធរមូលដ្ឋានឬភ្នាក់ងារពេទ្យសត្វភូមិដើម្បីធ្វើការទប់ស្កាត់និងព្យាបាលអោយទាន់ពេលវេលា ជៀសវាងរាលដាលបន្ត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *