សៀមរាប៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមាប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការប្រមាណ ៧០០នាក់ ដើម្បីលើកទឹកចិត្ដឱ្យពួកគាត់ទៅចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រីអាណត្ដិទី៧ ឆ្នាំ២០២៣ខាងមុខ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រោមអធីបតីភាពឯកឧត្ដម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប។
Related Posts
រដ្ឋបាលស្រុកបរិបូរណ៍សហការជាមួយរដ្ឋបាលឃុំឆ្នុកទ្រូ ដឹកនាំក្រុមការងារចម្រុះចុះធ្វើការ រៀបចំសណ្ដាប់ធ្នាប់ដល់ក្រុមអាជីវករ លក់ដូរនៅតាមចិញ្ចើមផ្លូវលេខ៥២
តកំពង់ឆ្នាំង៖ លោក លី ផល្លីនអភិបាលរង ស្រុកបរិបូរណ៍និងលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូដោយមានការដាស់តឿនពីលោកចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានបញ្ជាអោយអភិបាលរង ដឹកនាំកម្កាំងក្រុមការងារ ចម្រុះ ដោយមានការចូលរួម ពីមន្ត្រីកងរាជអាវុធហត្ថស្នាក់ការB04. មន្ត្រីបរិស្ថាន. មន្ត្រីនគបាលប៉ុស្ដ៍រដ្ឋបាលឃុំឆ្នុកទ្រូ ក្រុមប្រឹក្សាឃុំ រួមទាំងកម្លាំងប្រជាការពារភូមិសរុបចំនួន១៥នាក់បានចុះរៀបចំសណ្ដាប់ធ្នាប់ ពិនិត្យមើលការលក់ដូរនៅលើដងផ្លូវសាធារណ:ទល់មុខនិងផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌…
ក្រុមការងារចុះជួយ មូលដ្ឋានស្រុកស្រីស្នំ នាំយកទៀន ចំណាំវស្សា និងទេយ្យវត្ថុព្រមទាំងថវិកាមួយចំនួន វេរប្រគេនដល់វត្តទាំង ៩ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ តំណាងឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប និង អភិបាលស្រុក ថ្នាក់ដឹកនាំនិង មន្ត្រីរដ្ឋបាលស្រុក…
ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ចំនួន ២៥គ្រួសារនៅក្នុងឃុំ មោងស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជន តាមរយៈមន្ត្រីសង្ឃ ក្នុងខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២៥គ្រួសារ រស់ក្នុងភូមិកំបោរ ឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាបបានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននៅប្រទេសអូស្ត្រាលី និងកម្ពុជា ដែលបានផ្តល់រយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរស្រុក លោក ហ៊ុន រិទ្ឋិ…