ខណ្ឌចំការមន មិនបង្ក្រាបបនល្បែងស៊ីសង ចូស្នូកឃឺ មហាជនសង្ស័យថា ខ្លាចព្រាយល្បែង

ភ្នំពេញ៖ មហាជនរងចាំមើល តើអភិបាលខណ្ឌចំការមន ថ្ងៃណាខែណាឆ្នាំណា ចុះបង្ក្រាប បនល្បែងស៊ីសងនៅក្នុងផ្សារចិន មួយន្លែង បង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមាន យីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើកដំណើរការលេងល្បែង រហូតមកដល់ពេលនេះ អាជ្ញាធរ ខណ្ឌចំការមន មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពាក់ព័ន្ធ នឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ។

បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាប ល្បែងស៊ីសង និងហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមន។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *