តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ចុះ សួរសុខទុក្ខ មន្ត្រី ម្នាក់កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ឧត្តរមានជ័យ÷ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣  លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរោងផែននគរបាលការពារព្រំដែនគោក និងលោកវរសេនីយ៍ឯក សឿម ផ្នើក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ដឹកនាំសហការី  ចុះទៅសំណេះសំណាល សួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក សួន ពិសិដ្ឋ មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំប៉ោយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២  នៅគេហដ្ឋាន ស្ថិតនៅភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

  ក្នុងឱកាសនោះផងដែរ លោកស្នងការរង ក៏បានពាំនាំនូវមតិផ្តាំផ្ញើរសួរសុខទុក្ខ និងបាននាំយកនូវភេសជ្ជៈ និងថវិការចំនួន ១.២០០.០០០ (មួយលានពីរសែនរៀលគត់ ) របស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *