ប្រជាពលរដ្ឋហាក់អស់សង្ឃឹម ក្រោយដឹងថាសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួន ជំទាវលី អ៊ុអេង ម្តងជាពីរដងមិនបានសម្រេច
សៀមរាប÷មហាជនស្ទើតែពាក់កណ្តាលប្រទេស ជាពិសេស ពលរដ្ឋក្នុងខេត្តសៀមរាប ដែលធ្លាប់រងគ្រោះក្នុងអំពើរំលោភដីធ្លី បានសម្តែងការខកចិត្តយ៉ាងពន់ពេក ក្រោយពេលដឹងថាសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួនជំទាវលី អ៊ុអេង ម្តងជាពីរដងតែមិនជោគជ័យ។.ប៉ុន្មានថ្ងៃនេះព័ត៍មានក្នុងស្រុក ក៍ដូចជាបណ្តាញសង្គម បានចុះផ្សាយព្រោងព្រាតជុំវិញករណី សមត្ថកិច្ចអាវុធហត្ថធ្វើការឡោមពទ្ធ័ វិមានដ៌ស្គឹមស្គៃរបស់ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុអេង ដើម្បីចាប់ខ្លួនជនរូបនេះតាមអំណាចដីកា បង្គាប់អោយចាប់ខ្លួនរបស់តុលា ការខេត្តសៀមរាប តែមិនជោគជ័យនោះទេ។ដោយសាតែឃើញត្រីក្នុងសំណាញ់ហើយ តែចាប់មិនបានបែបនេះ មហាជន ជាពិសេសពលរដ្ឋដែលរងគ្រោះក្នុងអំពើរំលោភដីធ្លី…