លោកជំទាវ ពុំ ចន្ទីនី បំផុសដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋជាពិសេសអតីតយុទ្ធជនចាប់ពីបុគ្គលម្នាក់ឡើងទៅត្រូវដាំដើមឈើទោះតិចក្តី ច្រើនក្តីម្នាក់មួយដើមក៏បានទោះដើមឈើយូរអង្វែងឬដើមផ្កាក៏ដោយ និងសូមកុំភ្លេចដាំដំណាបន្លែបង្កាជុំវិញលំនៅឋាន យកចិត្តទុកដាក់លើការអប់រំសុខភាព រក្សាការពារបរិស្ថានអនាម័យទើបនាំមកនូវសេរីសួស្តីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។ លោកជំទាវ ពុំ ចន្ទីនី បានបំផុសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ«រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង…