សាលាអន្តរជាតិរ៉ូយ៉ាល់ អាមេរិកកាំង ក្រុងសៀមរាប ប្រារព្ធពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា ដល់សិស្សពូកែ ប្រចាំឆ្នាំសិក្សាចាស់

ដើម្បីជាការលើកទឹកចិត្តនិងទទួលស្គាល់ចំពោះការសិក្សារបស់សិស្សសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ដែលស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំបើកបវសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និង ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិតបំណាច់ឆ្នាំសិក្សាចាស់ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ លោកមេភូមិ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងមានមាតាបិតាអាណាព្យាបាលសិស្សអញ្ជើញចូលរួមផងដែរ។ មានប្រសាសន៍លើកឡើងនាឱកាសនោះ លោក លី សុវណ្ណ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង បានឱ្យដឹងថា ការៀបចំពិធីដ៏មានសារសំខាន់នេះឡើងគឺដើម្បីបង្ហាញពីការយកទុកចិត្តដាក់របស់គណៈគ្រប់គ្រងសាលាដល់សិស្សានុសិស្ស និងបង្កើនទំនាក់ទំនងរវាងមាតាបិតា អ្នកអាណាព្យាបាលសិស្សនិងជាមួយសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង និងជាការលើកទឹកចិត្តដល់សិស្សឱ្យកាន់តែខិតខំសិក្សាបន្ថែមទៀត ដើម្បីពង្រឹងវិសាលភាពរបស់អប់រំរបស់សាលា ក៏ដូចជាធ្វើឱ្យសិស្សមានភាពសប្បាយរីករាយក្នុងការរៀនសូត្រនិងបង្កើតទំនាក់ទំនងល្អទៅកាន់សង្គមខាងក្រៅផងដែរ។ លោក លី សុវណ្ណ ក៍បានបន្តទៀតថា ថ្ងៃនេះសាលាទទួលស្គាល់ស្នាដៃឆ្នើមប្អូនៗរបស់សិស្សានុសិស្សដែលបានបង្ហាញពីការលះបង់ដ៏ពិសេសក្នុងការតស៊ូរៀនសូត្រ និងការស្រេកឃ្លានចំណេះដឹងហើយភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗគឺជាការណែនាំពីលោកគ្រូអ្នកគ្រូ និងការគាំទ្រដែលមិនផ្លាស់ប្តូរពីមាតាបិតាអាណាព្យាបាលសិស្សផងដែរ។លោកនាយកសាលាបានបន្ថែមទៀតថាកន្លងទៅនេះសាលាបានបំពេញនូវបេសកកម្មអប់រំប្រកបដោយទំនុកចិត្តដល់មាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ដោយឈរលើបាវចនារបស់សាលាគឺអភិវឌ្ឍន៍ សតិសម្បជញ្ញៈនិងមនសិការឆ្ពោះទៅកាន់ឧត្តមភាពនៃជីវិត ជាមូលដ្ឋាន។ លោក លីសុណ្ណ បានមានប្រសាសន៍បន្ថែមថាថ្ងៃនេះប្អូនៗសិស្សានុសិស្សទាំងអស់គ្នាទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីកម្រិតនិងសមត្ថភាពទាំងនេះគឺមិនមែនមានន័យថា អ្នកត្រូវបញ្ចប់ការសិក្សារបស់ប្អូនៗទេគឺគ្រាន់តែជារង្វាន់នៃការខិតខំប្រឹងសិក្សាប៉ុណ្ណោះ។ ចំពោះការសិក្សារគឺយើងធ្វើឡើងពេញមួយជីវិតចាប់តាំងពីកកំណើតកើតមក រហូតដល់ចាស់ ។ លោកនាយកសាលាក៍បានលើកទឹកចិត្តប្អូនៗឱ្យឆ្លុះបញ្ចាំងពីចំណេះដឹងនិងជំនាញដែលប្អូនៗសិស្សានុសិស្សបានទទួលក្នុងអំឡុងពេលសិក្សានៅសាលា ហើយសមិទ្ធិផលទាំងនេះនឹងបម្រើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការខិតខំប្រឹងប្រែងសិក្សានាពេលអនាគត និងការរីកចម្រើនផ្ទាល់ខ្លួនរបស់ប្អូនៗសិស្សានុសិស្សផងដែរ ។ លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំបានថ្លែងថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់។ លោកចៅសង្កាត់ស្វាយដង្គំ ក៍បានមានប្រសាសន៍ កោតសរសើរដល់ក្មួយៗសិស្សានុសិស្សនៃសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ដែលបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ ប៉ុន្តែទោះបីជាបានវាយតម្លៃថា លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់មាតាបិតា អាណាព្យាបាល យ៉ាងណាក៏ដោយ ក៏ភាពជោគជ័យពិតប្រាកដមិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានលទ្ធផលការងារសីលធម៌ល្អ សុជីវធម៌ល្អ គុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខ ខណ្ឌចាំបាច់មិនអាចខ្វះបាន ដែលជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យពិតប្រាកដ។ លោក ហ៊ា ហាវ ក៍បានបន្តថា ដើម្បីឲ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អ គឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ដោយក្នុងនោះដែរ បញ្ហាបរិស្ថាន អនាម័យ សោភណភាពនៅក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាត ដូចជានៅក្នុងបន្ទប់រៀន និងបរិវេណសាលាជាដើម។ លោកចៅសង្កាត់ស្វាយដង្គំក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំង អស់ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុកម្តាយ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥត ប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន និងពេលបើកបរត្រូវចេះគោរពច្បាប់ចរណ៍ និងសូមកុំឲ្យមានគ្រោះថ្នាក់ដោយសារចរាចរផងដែរ។ សូមបញ្ជាក់ថា សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំងគឺជាសាលារៀនភាសាខ្មែរ អង់គ្លេស ចិន និងកុំព្យូទ័រគ្រប់កម្រិតដែលមានពីថ្នាក់រៀនចាប់ពីមត្តេយ្យសិក្សាកម្រិតទាបរហូតដល់ថ្នាក់ទី៦ដែលមានកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរអនុវត្តន៍តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា ចំណែកកម្មវិធីសិក្សាភាសាបរទេសវិញគឺអនុវត្តន៍តាមកម្មវិធីអន្តរជាតិ ។ ហើយនៅក្នុងឆ្នាំសិក្សា២០២៣- ២០២៤ ចាស់នេះដែរគឺមានសិស្សានុសិស្សទទួលបានវិញ្ញា បនបត្រនិងប័ណ្ណសរសើរចំនួន២១៣នាក់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *