បិទសវនកម្ម នៅស្នងការដ្ឋាន នគរបាល ខេត្តតាកែវសម្រាប់ ការិយបរិច្ឆេទ ឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ រកឃើញកិច្ចការងារ ជំនាញមួយចំនួន ត្រូវបំពេញបន្ថែម ដើម្បីធ្វើអោយ អង្គភាពកាន់តែ មានភាពរឹងមាំនិងរីកចម្រើន

តាកែវ ៖ ថ្លែងនៅក្នុងពិធីបិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជំរុញអោយស្នងការដ្ឋានត្រូវបំពេញ រាល់កិច្ចការងារជំនាញដែលកំពុងមានកាខ្វះខាត និងត្រូវរៀបចំស្នើរសុំគ្រូបង្គោលមកធ្វើការបង្ហាត់បង្ហាញនៅការងារជំនាញដល់មន្ត្រីនគរបាលបន្ថែម ដើម្បីរក្សាអោយបាននូវតុល្យភាពការងារនៅក្នុងអង្គភាពអោយកាន់តែប្រសើឡើងជាបន្តរបន្ទាប់ ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក សុក សារ៉េត បានបន្តរថា មន្ត្រីនគរបាលជាតិ ចាំបាច់ណាស់នាពេលបច្ចុប្បន្ននេះ ត្រូវតែមានក្រមសីលធម៍ មានវិន័យ និងចេះប្រើភាសាល្អសមគួរដាក់បងប្អូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ ដោយមិនត្រូវធ្វើអោយមានការប៉ះទង្គិចពាក្យសម្ដីអ្វីជាមួយបងប្អូនប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបម្រើរាស្ត្រ ។
បន្ទាប់ពីស្ដាប់នៅរបាយការណ៍របស់សវណកម្មរួច លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានធ្វើការឯកភាពតាមរបាយការណ៍ និងបន្តរពង្រឹងបន្ថែមលើកិច្ចការងារដែលមានចន្លោះប្រហោងអោយបានល្អឡើងវិញ ពិសេស គឺពង្រឹងលើវិន័យរបស់កងកំលាំងនគរបាលជាតិថ្មី រក្សាអោយបានចំពោះកងកំលាំងដែលមានចំណេះជំនាញច្បាស់លាស់ និងបន្តរបណ្ដុះបណ្ដាលដល់នគរបាលជំនាន់ក្រោយទៅតាមជំនាញនៃផែនដែលមានតម្រូវការ ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *