នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប រួមជាមួយមន្ត្រីសង្ឃខេត្តនិងចៅអធិការវត្តមួយចំនួន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិង ម្ភារៈប្រើប្រាស់ដែលជាការឧបត្ថម្ភពីសំណាក់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក រួមជាមួយសប្បុរសជនក្នុងនិងក្រៅប្រទេសយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាតចំនួន១៦០គ្រួសាររស់នៅក្នុងភូមិព្រែកស្រមោចឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។ពិធីនេះក៏មានវត្តមានចូលរួមពី លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគមនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក បានមានសង្ឃដីកាថា ព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយ សង្គ្រោះក៏ដូចជាជួយ សម្រាល ទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។ ព្រះគ្រូចៅអធិការវត្តគោកចក ក៏បានមានសង្ឃដីកាបន្តថា គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនាពេលនេះ គឺបានពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមកហើយក៏បានសន្សំ និងប្រមូលបម្រុងទុកដោយព្រមទាំងមានការចូលរួមឧបត្ថម្ភពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាចូលរួមតាមរយះព្រអង្គផ្ទាល់ដើម្បីសម្រាប់ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋណាដែលមានជីវភាពខ្វះខាត ឬក៏មានការ ជួប ហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗណាមួយផងដែរ ។ គ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តគោកចក បានមានសង្ឃដីកាបញ្ជាក់បន្ថែមថា គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដែលបានយកមកចែកជូនដល់បងប្អូនមានជីវភាពខ្វះខាតចំនួន១៦០គ្រួសារនាពេលនេះផងដែរ គឺមានដូចជា អង្ករ ២៥-មី-អំបិល-ស្កសរ-ទឹកត្រី-ទឹកស៊ីអ៉ីវ-មុង-ភួយ-សាប៊ូម្សៅ-សាប៊ូដុំប្រូថិច-ប្រេងឆា-សារ៉ុង-ភេសជ្ជៈ+នំប៉ុងរួមនិងថវិកាផងដែរ ហើយការចែកជូននេះ បើទោះជាមិនអាចឆ្លើយតបតាមភាពចាំបាច់របស់គ្រួសារបងប្អូនខ្វះខាតបាន តែក៏អាចជួយសម្រួលភាពខ្វះខាតបានមួយគ្រាៗដែរ។ក្នុងនាអាជ្ញាធរលោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថ្លែងអំណរព្រះគុណនិងអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងព្រះមន្ត្រីសង្ឃក្រុង-ខេត្តសៀមរាបព្រមទាំងសប្បុរសជននានាដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។ព្រះបវរវិជ្ជា ទេព ភឿន ព្រះ មានសង្ឃដីកាថា៖នៅកម្ពុជាវិស័យពុទ្ឋចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នា និង ផ្សារភ្ជាប់នឹងការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ ។ព្រះវិន័យធរគណខេត្តមានសង្ឃដីកាបន្តថា៖ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវ ទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខ និងសេចក្តីសុខនោះវាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ហេតុនេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាកគឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ពេក ក្តៅពេក ភ្លៀងពេក ធ្វើអ្វីមិនកើតនោះទេ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ឱ្យអស់ពីលទ្ឋភាពលើកទឹកចិត្តនិងជំរុញកូនចៅចូលរៀន និងឱ្យរៀនសូត្រឱ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹងនិងសមត្ថភាពពេញលេញ ងាយស្រួលរកការងារធ្វើ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិយើង។ឯកឧត្តម មានប្រសាសន៍ថា៖ប្រទេសណាឬគ្រួសារណាក៏ដោយ បើចង់ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនឬមានជីវភាពធូរធារទៅបាន គឺចាំបាច់ត្រូវការធនធានមនុស្សដែលមានសមត្ថភាពនិងចំណេះដឹងច្បាស់លាស់ បើគ្មានចំនេះដឹងនិងសមត្ថភាពទេ គឺគ្រួសារឬសង្គមនោះដើរមិនទាន់គេឡើយ៕
Related Posts
ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ រកឃើញម្ចាស់ជ័យលាភីហើយលើ៣វិញ្ញាសារកីឡា
តាកែវ៖កាលពីចុងសប្តាហ៍នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ ដោយក្នុងនោះបានរកឃើញម្ចាស់ជ័យលាភីចំនួន០៣ វិញ្ញាសារកីឡារួមមាន បាល់ទាត់ បាល់ទះ និងប៉េតង់ប៊ូល ។ថ្លែងក្នុងឱកាសប្រគល់រង្វាន់ជ័យលាភីដល់កីឡាករតំណាងអោយស្រុកនិមួយៗ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ ត្រូវពង្រឹងបន្ថែមនិងហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួនបបន្ថែមទៀតដោយមិនត្រូវអខានឡើយ ពីព្រោះទៅថ្ងៃខាងមុខមានតែការលេងកីឡាទេ ធ្វើអោយសុខភាពរាងកាយមាំមួន…
បារមីរបស់ព្រះធម្ម វនវា សី ចន្ទ មុនី នៅលើទឹកដីអង្គរ បានទាញយកភ្ញៀវ ទេសចរណ៍ជាតិ បែបសាសនាប្រមាណជា ២១ ម៉ឺននាក់
សៀមរាប៖ នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរ ទាំងក្មេងទាំងចាស់ មកពី បណ្តារាជធានី ខេត្ត នៃព្រះរាជា ណាចក្រកម្ពុជា បានចូលមកកាន់ខេត្តសៀមរាប ជាភ្ញៀវទេសចរណ៍ជាតិ បែបសាសនា ដើម្បីស្វែងទៅជួបព្រះភ័ត្តព្រះធម្ម វនវាសី ចន្ទ…
អ្នកញៀនល្បែងយូគី មួយក្រុមត្រូវបានសមត្ថកិច្ចស្រុកបន្ទាយមាសចុះបង្ក្រាប
កំពត៖ សមត្ថកិច្ចស្រុកបន្ទយមាស បានចុះបង្ក្រាបអ្នកញៀនលេងល្បែងយូគីមួយកន្លែង ដែលគេបានដឹងថា ល្បែងយូគីដុះស្លែយូរខែណាស់មកហើយនោះ ដែលស្ថិតនៅក្នុងភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្ត កំពត កាលពីរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។សមត្ថកិច្ចស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា ការចុះបង្ក្រាប ល្បែងយូគីដុះស្លែមួយកន្លែងនេះ បានចង្អុល់បង្ហាញបទបញ្ជាពី លោកវរសេនីយ៍ឯក នាក់ ឌឹម…