នៅព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤នេះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប បាននិមន្ត និងអញ្ជើញប្រគល់អណ្តូងស្នប់ទឹកដែលជាអំណោយរបស់សប្បុរសជននៅប្រទេសអូស្រ្តាលី ចំនួន៣គ្រួសារ ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិ ខ្វៀន និង ភូមិនគរក្រៅ ក្នុងសង្កាត់គោកចកផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីកាថា ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅដើម្បីចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋលើបញ្ហាកង្វះទឹកប្រើប្រាស់ ដោយត្រូវចុះជីកអណ្តូងទឹកនៅតាមភូមិ ជូនដល់បងប្អូនដែលមានតម្រូវការប្រើប្រាស់ទឹកនៅរដូវប្រាំងនិងបម្រើដល់ផលប្រយោជន៍នានាដែលកំពុងតែប្រឈមខ្លាំងបំផុត។ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាបន្ថែមថាបញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជា គន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ ។ក្នុងនាមតំណាងឲ្យអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប លោកស្រី ញ៉ក់ មនោរ័ត្ន សមាជិកក្រុមប្រឹក្សាសង្កាត់ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជននៅប្រទេសអូស្រ្តាលីដែលបានបរិច្ចាគទ្រព្យសម្បត្តិ តាមរយះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដើម្បីធ្វើអណ្តូងទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនាពេលនេះ ។ ក្នុងនោះផងដែរលោកស្រី ញ៉ក់ មនោរ័ត្ន ក៍បានមានប្រសាសន៍បន្ថែមថា តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ក្នុងការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត លោកស្រីណែនាំនិង ធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការប្រើប្រាស់ទឹកអណ្តូងស្នប់នេះ សូមថែរក្សា និងឲ្យការប្រើប្រាស់បានយូរអង្វែងតទៅ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕
Related Posts
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យពោធិ៍សាត់។ លោក ផាន់ វណ្ណសិទ្ធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ និងលោកគី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀប ចំការបោះឆ្នោតខេត្ត បានជម្រាបជូនអំពីការងារសំខាន់ៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសម្រេចបាន…
រដ្ឋបាលខេត្តពោធិ៍សាត់ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា
ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឆឺត កៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាចក្រកម្ពុជា ក្នុងដំណើរសិក្សាលើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលរវាងកម្ពុជា-ថៃដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត រសៀលថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ខូយ រីដា…
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធមីទ្ទិញរំលឹក ខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីរំលឹកខួបលើក ទី៦៩ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត …