តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពយកកាំបិត កាប់ទៅលើប្រពន្ធ និងយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ដោយសារខឹងប្រពន្ធមិននៅដេកផ្ទះជាមួយ បែបជាទៅដេកជាមួយនិងបងស្រីរបស់ខ្លួនទៅវិញ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅរសៀលថ្ងៃទី ៣ ខែមថុនា ឆ្នា២០២៤នេះ សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យបញ្ជូនទៅតុលាការហើយដើម្បីកាត់ទោសទៅតាមច្បាប់ ដោយជនសង្ស័យមានឈ្មោះ ភន ភាន់ ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធឈ្មោះ នាង ផល្លា អាយុ៣៦ឆ្នាំ ចំនួន ២កាំបិតរងរបួសធ្ងន់ ហើយបានយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ឈ្មោះ នាង សុគឿន ភេទស្រី ត្រូវដៃរងរបួសស្រាល ។ មកដល់ព្រឹកថ្ងៃទី ៤នេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកពន្ធធរនាគារខេត្តតាកែវហើយ ។
Related Posts
អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការចិន ជួបពិភាក្សាគ្នាអំពីផែនការអភិរក្សប្រាសាទព្រះវិហារ
ព្រះវិហារ៖ អ្នកជំនាញការចិនគ្រោងនឹងចុះមកទល់ទ្ររចនាសម្ព័ន្ធប្រាសាទបឋមក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយផែនការជួសជុលលម្អិតនឹងអាចធ្វើនៅក្នុងឆ្នាំ២០២៤ ។ តាមរយៈការពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ បានដឹកនាំនាយកដ្ឋានជំនាញ ជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញការចិន អំពីផែនការអភិរក្ស គោបុរៈ ទី១ ទី២…
លោកជំទាវ ឯម ប៉ុណ្ណានិងលោកជំទាវ អាំង សុជាតា ខូយ រីដា អញ្ជើញជាអធិបតីខួបលើកទី៤៥ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
ពោធិសាត់៖ លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិការប្រតិបត្តិថ្នាក់កណ្តាលនិងលោកជំតាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរខួបលើកទី៤៥ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ២ធ្នូ១៩៧៨- ២ធ្នូ២០២៣ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុនរានី ហ៊ុនសែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។…
ពលរដ្ឋរិះគន់ អាជ្ញាធរមូលដ្ឋាន ជាពិសេសបង៣៣ មេត្តាជួយ បង្ក្រាប ល្បែងស៊ីសង ស្ថិតនៅខណ្ឌចំការមន
ភ្នំពេញ÷ ទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញ បៀរការ៉ាត ខុសច្បាប់ ជ្រកក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ ចំនួន៣កន្លែង ជាប់ៗគ្នា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ដូច្នេះពលរដ្ឋសំណូមពរ បងព្រះនាម៣៣ មេត្តាជួយចុះបង្ក្រាបផង !…