ខេត្តសៀមរាប៖ ឈ្មួញ បូមខ្សាច់ លក់ ដុះស្លែ ដែលជាអ្នកលុបស្ទឹងស្ងួតនោះ ឈ្មោះ អេង យីប អាយុប្រហែលជាង៣០ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែល ត្រូវ រ៉ូវ គ្នាជាមួយ អាជ្ញាធរមូលដ្ឋានហើយមើលទៅ បានជាហ៊ានលុបស្ទឹងស្ងួត របស់រដ្ឋ បំបាត់ភស្តុតាង យកទុកជាសម្បត្តិ ខ្លួនឯង បើមិនដូននេះ ប្រាដក់ជាមានការហាមឃាត់ ពីអជ្ញាធរមូលដ្ឋានជាក់ជាមិនខាន។ បើតាមប្រភពពីប្រជាពលរដ្ឋ ប្រមាណជិត៣០នាក់ រស់នៅក្នុងភូមិ ត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី បានលួចខ្សឹប ប្រាប់ ភ្នាក់ងារសារព័ត៌មាន នៅរសៀល ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤ នេះថា កាលពី ជំនាន់ ឪពុកម្តាយ របស់គាត់ រស់នៅនាំគ្នា មកដងទឹកស្ទឹងស្ងួត នេះយកមកប្រើប្រាស់ រហូតដល់ បូមដាក់ស្រែចម្ការផងដែរ មិនដែលរីងទេ ។ ប្រភពបញ្ជាក់ថា ស្រាប់តែ មួយរយៈក្រោយនេះ មានគេ មកបូមខ្សាច់លក់ ជារៀងរាល់ថ្ងៃ មិនដឹងថា មាន ច្បាប់អនុញ្ញាតត្រឹមត្រូវឬ យ៉ាងណាទេ រហូតដល់ បច្ចុប្បន្ន ឃើញពួកគាត់នៅតែបូមខ្សាច់លក់ដដែល មិនដែលឃើញសមត្ថកិច្ច ឬ អាជ្ញាធរ ឬ មន្ត្រីពាក់ព័ន្ធ ណា ចុះមក ពិនិត្យឡើយ។ ប្រភពបន្ថែមទៀតថា នៅប៉ុន្មាន សប្តាហ៍ ក្នុងឆ្នាំ ២០២៤ នេះ ពួកខ្ញុំ ទៅមើលគោ ស្រាប់តែ ឃើញ មានឡាន ដឹកដី និងអេច យកដី មកចាក់លុប ស្ទឹង ស្ងួត ដែលជាស្ទឹងបូរាណ កាលពីជំនាន់មុន លុបជិតអស់ហើយ ។ បើតាម ប្រសាសន៍របស់ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បាន ប្រាប់ភ្នាក់ងារ សារព័ត៌មាន តាមតេ លេក្រាម នៅថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះថា លោក ធ្លាប់បានឱ្យ ក្រុមការងារ ចុះទៅពិនិត្យ ម្តងហើយ ឃើញថា អត់មានលុបស្ទឹង របស់រដ្ឋទេ ។ លោក បន្ថែមថា ចំពោះករណីរឿងម្ចាស់ បូមខ្សាច់ លក់ នៅទីនោះ មាន ច្បាប់ អនុញ្ញាត ត្រឹមត្រូវ ឬ យ៉ាងណា នោះ លោក មិន បានពិនិត្យទេ នេះជារឿងខាងមន្ទីរ រ៉ែនិងថាមពលខេត្ត។ លោក បញ្ជាក់ទៀតថា បើ ពលរដ្ឋ រាយការណ៍ មកអ្នកព័ត៌មាន ថា មានលុបស្ទឹង ជាសម្បត្តិរបស់រដ្ឋនោះ លោក នឹងឱ្យ ក្រុមការងារ ចុះទៅពិនិត្យម្តងទៀត។ ជុំ វិញ ករណី ខាងលើនេះ ដែរ អ្នកព័ត៌ មិនអាចសុំការ បកស្រាយពី ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប.នៅវេលាម៉ោង ១៥ និង ២៧ នាទី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នេះ បានទេ ដោយ ទូរស័ព្ទ របស់ លោក ហៅចូល គាត់ឆ្លើយតបមកវិញមកថា គាត់កំពុងជាប់ ប្រជុំ៕ ដោយ ច័ន្ទ រស្មី
Related Posts
លោកជំទាវ ពុំ ចន្ទីនី បំផុសដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋជាពិសេសអតីតយុទ្ធជនចាប់ពីបុគ្គលម្នាក់ឡើងទៅត្រូវដាំដើមឈើទោះតិចក្តី ច្រើនក្តីម្នាក់មួយដើមក៏បានទោះដើមឈើយូរអង្វែងឬដើមផ្កាក៏ដោយ និងសូមកុំភ្លេចដាំដំណាបន្លែបង្កាជុំវិញលំនៅឋាន យកចិត្តទុកដាក់លើការអប់រំសុខភាព រក្សាការពារបរិស្ថានអនាម័យទើបនាំមកនូវសេរីសួស្តីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។ លោកជំទាវ ពុំ ចន្ទីនី បានបំផុសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ«រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង…
សៀមរាប រកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ នៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី
ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី។ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ ដោយលោក ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថស្រុក កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត…
ក្រសួងបរិស្ថាន ប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម…