ក្មេងប្រុសពីរនាក់អាយុក្រោម១៨ឆ្នាំ ចេញកាប់យកម៉ូតូតាមដងផ្លូវ ត្រូវនគរបាលសៀមរាប ចាប់បាន កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត

សៀមរាប៖ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព ។
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណី: អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ ។ បន្ទាប់ពីទទួលព័ត៌មានក៏ដូចជាបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ ចំពោះករណីខាងលើភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹងនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះសហការជាមួយកម្លាំងអធិការដ្ឋានក្រុង ស្រុកធ្វើការដេញប្រផាប់ចាប់ប្រភីង រហូតស្រាវជ្រាវ រកឃើញម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ របស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅផ្លុងទុកចោលនៅចំណុចស្រុកពួក ។ រហូតដល់នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់យកមកធ្វើការសាកសួរ៖
១-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។
២-ឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប  បានឆ្លើយសារភាពថា: ពួកខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃខេត្តទាំងពីរ បន្តការស្រាវជ្រាវករណីខាង ចុះដកហូតម៉ូតូចំនួន០១គ្រឿង ដែលសង្ស័យលួចបាន ហើយយកទៅបញ្ជាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖
ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១ (របស់ជនរងគ្រោះ )
ម៉ូតូម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប១AP-២៥៤៤(របស់ជនរងគ្រោះ )
ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *