ពិធីឆ្លងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅវត្តកាសេមរតនារាម ហៅវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ នៅវត្តកាសេមរតនារាម​ ហៅវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ប្រារព្ធពិធីឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក គ.ស ២៥៦៨ គ.ស.២០២៤ ក្រោមព្រះអធិបតីភាពព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង និង ជាព្រះចៅអធិការ វត្តកាសេមរតនារាម​ ហៅវត្តធម្មយុត្តិ ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី ព្រះសិរីធម្មញាណ នុច មុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង លោកស្រី ព្រមទាំងប្រជាពុទ្ធបរិស័ទ ជិត ឆ្ងាយ យ៉ាងច្រើនកុះករ។

ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង និង ជាព្រះចៅអធិការ វត្តកាសេមរតនារាម​ បានមានសង្ឃដីកាអោយដឹងថាៈ ពិធីឆ្លងបុណ្យចូលឆ្នាំ នៅវត្តកាសេមរតនារាម​ ហៅវត្តធម្មយុត្តិ មានៈ បង្សុកូលរួម រាប់បាត្រព្រះសង្ឃ ៩៦អង្គ ស្រង់ព្រះ   ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និង ស្រោចទឹកជូនប្រជាពុទ្ធបរិស័ទ ។

ក្នុងពិធីនោះព្រះមង្គលានុរ័ក្ខ អំ សៃ និង ព្រះសង្ឃ ព្រមទាំង ប្រជាពុទ្ធបរិស័ទបានបួងសួងសុំអោយ ប្រទេសជាតិ មាន
សុខន្តិភាព ប្រជាពលរដ្ឋ ទូទាំងប្រទេស និង ទូទាំងខេត្តកំពង់ឆ្នាំងសូមមានសេចក្តីសុខ ជៀសផុតពីជំងឺ និង គ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ ឧទ្ទិសកុសលផលបុណ្យដល់ព្រះចៅអធិការវត្តគ្រប់ព្រះអង្គដែលបានទទួល អនិច្ចធម្ម ទៅលោកខាងមុខ និង យុទ្ធជន យុទ្ធនារី ដែលបាន បូជាកំលាំងកាយចិត្តដើម្បីជាតិមាតុភូមិ និង ឧទ្ទិស កុសលផលបុណ្យដល់ញាតិកាទាំង៧ ដែលចែកឋានទៅ លោកខាងមុខមកទទួលមគ្គផល​ និង ជួយថែរក្សាកូនចៅ អោយមានសេចក្តី
សុខគ្រប់ៗគ្នា។

ព្រះមង្គលានុរ័ក្ខ អំ សៃ បានមានសង្ឃដីកាបន្តថាៈគុណតម្លៃនៃសន្តិភាព ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា រយៈពេល៤៥កន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិ មានភាពសុខសាន្ត ប្រជាពលរដ្ឋ មានឱកាសធ្វើដំណើរគ្រប់ទីកន្លែង និង បានធ្វើបុណ្យទានដល់សព្វថ្ងៃនេះ និង ប្រទេសជាតិការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាចក្រក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា ។

ព្រះមង្គលានុរ័ក្ខ អំ សៃ​ បានមានសង្ឃដីកាថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួម ឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅវត្តកាសេមរតនារាម ហៅវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នាពេលនេះ ។

ព្រះមង្គលានុរ័ក្ខ អំ សៃ​​ បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបាននិមន្តចូលរួម និង ជូនពរដល់ប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសុខភាពល្អ ព្រះជន្មយឺនយូរ និង ជន្មាយុយឺនយូរ សូមជួបប្រទះតែ និង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *