រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស២០២៤ ដើម្បីបណ្តេញឧបឧបទ្រុពគ្រោះចង្រៃនៅឆ្នាំចាស់ និង លើករាសី សម្រាប់ឆ្នាំថ្មីផងដែរ ។

ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី លោកលោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការរដ្ឋបាលខេត្ត លោកយាយជី តាជី ចូលរួមផងដែរ ។

ពិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណីទំនៀមទម្លាប់តាមបែបព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តចម្រើន ព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង ៧សន្តាន បុព្វបុព្វបុរស ដែលបានចែកឋានទៅកាន់បរមលោកខាងមុខ ព្រមទាំងធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង​ សូមមានព្រះសុខភាពល្អ សុខភាពល្អ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតទាំងពុទ្ធចក្រ និង អាណាចក្រ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *