រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមរួចរាល់ ដើម្បីចូលរួមអបអសាទ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិដែលខិតជិត មកដល់នៅពេលខាងមុខនេះ

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាដើម្បីចូលរួមអបអរសាទរក្នុងឧិកាស់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបាននឹងកំពង់មមាញឹករៀបចំសង្ក្រាន្តឆ្នាំថ្នីនៅទីតាំងចំនួន៤កន្លែងទីតាំងទី១ នៅសួនវិមានឯករាជ្យ,ទីតាំងទី២ នៅសួនច្បារសម្តេចចៅហ្វាវាំងគង់ សំអុល,
ទីតាំងទី៣នៅសួនបាញ់ទឹក លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ត្រជាក់នៅក្នុងក្រុងកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅទីតាំងទាំង៤នេះ នឹងមានការរៀបចំលេងល្បែងប្រជាប្រិយប្រពៃណីជាតិ គ្រប់ប្រភេទ ការប្រគំតន្ត្រីរាំលេងកម្សាន្ត និងមានការបាញ់កាំជ្រួចក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ផងដែរ។

នៅក្នុងខណៈពេល ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គេសង្កេតឃើញរដ្ឋបាលខេត្តកំពង់ឆ្នាំង មមាញឹករៀបចំលម្អសោភ័ណភាព នៅតាមទីវត្តអារាមន៨ងស្ថាប័ន្តរដ្ឋ តាមដងផ្លូវនិងទីតាំងផ្សេងៗសម្រាប់កម្មវីធីដោយមានតុបតែងដាក់ភ្លើងចម្រុះពណ៌ ចងទង់ជាតិ និងមានការរចនាក្លោងទ្វារ សម្រាប់កម្មវិធីសង្ក្រាន្តផងដែរដើម្បីបង្កបរិយាកាសសម្បាយរីករាយ ជូនដលៀបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត ឲ្យបានច្រើនផងដែរ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនឹងត្រូវចូលមកដល់ នៅវេលាម៉ោង២២ និង១៧
នាទី ថ្ងៃសៅរ៍ ៥កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *