ទិវាអប់រំកាយ និង កីឡា នៅសាលា បឋមសិក្សា មុខនាគ ក្រុងសៀមរាប

សៀមរាប៖ នៅសាលាបឋមសិក្សា មុខនាគ ស្ថិតនៅសង្កាត់គោកចក ក្រុង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤នេះ បានប្រារព្ធធ្វើទិវាអប់រំកាយ និង កីឡា ក្នុងវត្ថុបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឲ្យទៅជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និង សិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ ក្នុងទិវានេះដែរ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស ប្រមាណជា៣ពាន់នាក់ចូលរួម ។
តាមការបញ្ជាក់របស់លោកស្រី ប៉ាវ ស៊ីណាង នាយិការសាលា បានបញ្ជាក់ពីគោលបំណង នៃការគោរពទិវាអប់រំកាយ និង កីឡានេះឡើង ក្នុងគោលបំណង ធ្វើការក្រើនរំលឹកដល់សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាលសិស្ស ឲ្យ កាន់តែបានយល់ច្បាស់ ពីសារៈប្រយោជន៍ នៃការអប់រំកាយ និង ការលេងកីឡា ដែលធ្វើឲ្យសារពាង្គកាយរបស់កុមារ មានការរីកលូតលាស់ល្អ សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និង ចេះចូលរួមធ្វើការចែករំលែកគ្នា មានការអធ្យាស្រ័យគ្នាទៅវិញទៅ មក ។ ម៉្យាងទៀតធ្វើឲ្យពួកគាត់មានទម្លាប់ចេះធ្វើការងាររួមគ្នា សហការគ្នាល្អជាក្រុមល្អ ស្គាល់ពីសុខទុក្ខលំបាកពីគ្នាទៅវិញទៅមក ស្របទៅនឹងយុវជនម្នាក់ចេះកីឡាមួយ ហើយនៅក្នុងសាលាកុមារម្នាក់ត្រូវមានជំនាញអប់រំកាយមួយផងដែរ ។ លោកស្រីនាយិការ បានគូសបញ្ជាក់ថា ដើមី្បធ្វើការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ និង ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត ។ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឲ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ ដែលត្រូវធានាឲ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅ កម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាផងដែរ ។ ក្នុងនោះដែរ លោកស្រីនាយិការក៏បានបញ្ជាក់ផងដែរថា ចំពោះវិស័យអប់រំសិក្សា នៅសាលាបឋមសិក្សា មុខនាគនេះ មានសិស្សានុសិស្ស ចូលមកសិក្សា មានចំនួន៣ពាន់១៥៧នាក់ ស្រី ១ពាន់៥៣៣នាក់ និង មានគ្រូបង្រៀន សរុប ៨៦នាក់ ស្រី ៦៦ នាក់ ដែលមាន ថ្នាក់សរុប ៧៤ថ្នាក់ ។ ក្នុងនោះ ថ្នាក់ទី១ មាន១២ថ្នាក់ ,ថ្នាក់ទី២ មាន ១២ថ្នាក់ , ថ្នាក់ទី៣ មាន១២ថ្នាក់ ,ថ្នាក់ទី៤ មាន ១០ថ្នាក់ ,ថ្នាក់ទី ៥ មាន ១០ថ្នាក់ ,ថ្នាក់ទី៦ មាន ១០ថ្នាក់ និង ថ្នាកមត្តេយ្យសិក្សា ៨ថ្នាក់ផងដែរ ។
ឆ្លងតាមការប្រកួតទៅតាមវិញ្ញាសារ ដែលសាលាបានកំណត់រួចមក គណៈអធិបតីក៏បានធ្វើការប្រគល់ពានរង្វាន់ ជ័យលាភី ដល់សិស្សានុសិស្ស ដែលទទួលជ័យលាភីពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ទៅតាមវិញ្ញាសាររបស់គណៈកម្មការបានកំណត់ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *